CamNews

ភាពយន្ត 

មកដល់ហើយ ត្រឹមស្អែកនេះ The Boss Baby ពី DreamWorks កំប្លែង ល្អមើល ហួសការស្មាន (Trailer Inside)

កំសាន្ត ៖ រយៈពេលមិនយូរទៀតនោះទេ ពេលវេលាដែលលោកអ្នកទន្ទឹងរង់ចាំនោះ នឹងមិនដល់ ត្រឹមស្អែកនេះហើយ ពោល ខ្សែភាពយន្តថ្មីរឿង The Boss Baby នឹងចាប់ផ្តើមចាក់បញ្ជាំងស្អែក នេះ គ្រប់រោងភាពយន្តទំនើបៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចឹងទេ នៅចាំអង្គាល់ទៀត តោះ ដឹកដៃកុមារតូចៗ ជាទីស្រឡាញ់របស់អស់លោកអ្នក តួយ៉ាងដូចជា កូន ប្អូន ក្មួយ ជាដើមនោះ ឲ្យពួកគេបានស្គាល់រោងភាពយន្តទំនើបម្តងទៅមើល។ 



The Boss Baby ពីភាពយន្តថ្មី នឹងមកដល់ ត្រឹមស្អែកនេះ ពីផលិតកម្មគំនូរជីវចល DreamWorks និងអ្នកដឹកនាំរឿង Madagascar អញ្ជើញអ្នកជួបជាមួយកូនង៉ាមិនធម្មតាម្នាក់។ គេពាក់ឈុតធំ ចេះនិយាយ និងមានគំនិតឆ្លាតវៃ បញ្ជូលសំឡេងដោយ Alec Baldwin ដែលសម្តែងនៅក្នុងភាពយន្តគំនូរជីវចលបែបកំប្លែង រឿង "THE BOSS BABY" របស់ផលិតកម្ម DreamWorks។ THE BOSS BABY ជារឿងរ៉ាវគួរឱ្យអស់សំណើច និយាយពីកូនង៉ាថ្មី ថាមានឥទ្ធិពលយ៉ាងណា ពេលទើបចូលមកគ្រួសារមួយ។ វានិទានប្រាប់តាមការយល់ឃើញ របស់អ្នកនិទានអាយុ7ឆ្នាំ ពូកែស្រមើស្រមៃ ដែលមិនគួរទុកចិត្ត តែធ្វើឱ្យអ្នកស្តាប់សប្បាយរីករាយ ឈ្មោះ Tim។ ជាមួយល្បិចកល និងសារចេញពីបេះដូង ពីសារៈសំខាន់នៃគ្រួសារ ភាពយន្តនេះពេញដោយភាពប្រត្សក្ស និងភាពទាក់ទាញ សម្រាប់គ្រប់វ័យ។ ចាំដល់ណាទៀត ព្រោះបានមកដល់ហើយ នៅ ថ្ងៃស្អែកនេះ តោះនាំក្មេងតូចៗ ទៅទស្សនាទាំងអស់គ្នា កុំឲ្យខកខានឲ្យសោះណា តិចថា មិនបាន ប្រាប់ ព្រោះកំប្លែងហួសពីការស្មាន ។




ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។







Tags: Westec Journey to the west 2 Movie Jaikon The Boss Baby