ភ្នំពេញៈ តារាចម្រៀងស្រី រូបស្រស់ មានឈ្មោះបោះសំឡេង នៅក្នុងផលិតកម្មថោន កញ្ញា សុគន្ធ នីសា ដែលធ្លាប់តែប្រើ របស់របរថ្លៃ ប្រើរថយន្ត ស៊េរីទំនើបៗ ពេលនេះបានធ្លាក់ខ្លួន ជិះរថយន្តក្រុង ក្រោយពីតារារូបនេះ បង្ហាញឃ្លីបវីដេអូ រយៈពេលជាង១នាទី ជាសាធារណៈ បានធ្វើឲ្យ ទស្សនិកជន ស្ទើរតែមិនជឿថា នាងធ្លាក់ខ្លួន ពីជិះរថយន្តទំនើបទៅ ជិះរថយន្តក្រុង បែបនេះទាល់សោះ ។
នៅក្នុងឃ្លីបវីដេអូដែល កញ្ញា រូបស្រស់ សុគន្ធ នីសា ជិះនៅលើរថយន្តក្រុងនោះ មិនមែនជាការសម្តែង ក្នុងឈុតខារ៉ាអូខេ ឫក៏ថតរឿងអ្វីឡើយ ធាតុពិតនេះ គឺជាចេតនា របស់តារាស្រីរូបនេះ ដែលចង់ផ្លាស់ប្តូរពីការជិះ រថយន្តទំនើបថ្លៃ មកជិះរថយន្តក្រុង តម្លៃថោកសមរម្យ ក្នុងគោលបំណង សន្សំសំចៃ ដោយនាងបានបញ្ជាក់ថា នេះជាថ្ងៃដំបូងដែល នាងជិះរថយន្តក្រុង ដោយមានការរៀបចំ ដោយសាលាក្រុង និងអង្គការចៃកា ហើយកន្លងមក នាងធ្លាប់តែជិះ នៅក្រៅប្រទេសពេល នាងចេញទៅសម្តែង នៅក្រៅប្រទេស ព្រោះថានាងចង់ដឹងថា សេវារថយន្តក្រុង នោះវាយ៉ាងម៉េច ។
តារាចម្រៀងស្រីស្អាតរូបនេះ បាននិយាយដោយសាទរចំពោះ សេវារថយន្តក្រុងនេះថា “ គ្រាន់តែខ្ញុំបានឮភ្លាមក៏ មកសាកល្បងថ្ងៃនេះ តែម្តងខ្ញុំគិតថា ល្អមែនទែន សម្រាប់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ការដែលផ្លាស់ប្តូរ មកជិះរថយន្តក្រុង ដោយកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ជួយ ការពារបរិស្ថានកុំឲ្យ ស្ទះចរាចរណ៍ និងមានតម្លៃសមរម្យ ផងដែរ ” ។
ចង់ដឹងថាការជិះរថយន្តក្រុង របស់តារាស្រីរូបនេះ មានភាពខុសប្លែក ហើយនាងមានសារអ្វីខ្លះនោះ ទស្សនាទាំងអស់គ្នា៕
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល