CamNews

តារា 

ក្រុមអ្នកគាំទ្រ សសើរមិនដាច់ពីមាត់ ពីររូបសម្រស់របស់ Jessica Jung ក្នុងឈុតនិទាឃរដូវ

ព័ត៌មានកំសាន្ត ៖ Jessica Jung ជាតារាដែលដធ្លាប់តែ សម្លៀកពាក់ សាមញ្ញ តែពេលនេះ នាងបានសម្លៀកបំពាក់ លូយឆាយ នឹងទាន់សម័យ នូវនិទាឃរដូវខណៈដែលនាងត្រូវបានគេ ប្រទះឃើញនៅប្រទេសកូរ៉េខាងត្បូងតាមរយៈការបានមកដល់ព្រលានយន្តហោះអន្តរជាតិ Gimpo ។

នៅថ្ងៃទី ១១ ខែមេសានេះ Jessica Jung បានធ្វើឲ្យក្រុមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ មានការងើយឆ្ងល់ យ៉ាងខ្លាំងបន្ទាប់ពីនាង បានធ្វើការតុបតែងខ្លួន​ ឡូយឆាយ ខុសពីពេលដែលនាងចូលរួម នៅក្នុងព្រឹត្តិការណ៍ មួយនៅក្នុងប្រទេសចិន ។ 


ការបង្ហាញខ្លួនរបស់ Jessica Jung លើកនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ ស្រឡាំងកាំងដោយសារតែរូបសម្រស់ របស់នាង យ៉ាងខ្លាំង ។


ដោយយោងទៅតាមរបាយការណ៍ បានឲ្យដឹងថា នាងត្រូវបានគេប្រទះឃើញថា ការឆ្នៃម៉ូត និងឈុតសម្លៀកបំពាក់ទាំងនោះ ពិតជាសាកសម នឹងរូបរាងរបស់នាង ខ្លាំងណាស់ ដោយសម្លៀកបំពាក់ទាំងនោះ មានដូចជា ខោខូវប៊ ​គូជាមួយ អាវស នឹងវែនតា ។


ទន្ទឹមនឹងនេះដែរ Jessica Jung នាងស្នាក់នៅទីក្រុង Beijing នៃ​ប្រទេសចិន ដែលនាងបានឈ្នះ Hot Trend Artist of the Year Award ដែលជាពានរង្វាន់លើកទី ៤ នៃ Chart Awards ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Jessica Jung Seoul South korea kpop