លោក Yanai បានបោះបង់ចោលគោលបំណងឆ្នាំ ២០១២ ថានឹងបើកហាងលក់ម៉ាក Uniqlo ចំនួន ១០០០ កន្លែង នៅលើទឹកដីអាមេរិក ហើយចាប់តាំងពីខែមីនា ឆ្នាំ ២០១៧ មកទល់នឹងបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក មានហាងចំនួន ៤៧ នៅសហរដ្ឋអាមរិក ។ លោក Yanai ចង់ឱ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោក ដែលមានន័យថា ក្រុមហ៊ុននេះមានទំហំធំលើស H&M និង Inditex ទៅទៀត(ក្រុមហ៊ុនមេរបស់ម៉ាក Zara)។ នៅឆ្នាំ ២០១៩ កន្លងទៅនេះ លោក Yanai មានទ្រព្យសម្បត្ដិសរុប ២៤.៩ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី ១ នៅប្រទេសជប៉ុន ៕