ព័ត៌មានកំសាន្ត ៖ ក្រោយមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាយបានធ្វើឲ្យម្ចាស់បទ "ញីកែងជើង" លោក ងួន ចាន់ដេវីត ទទួលបានការងារសិល្បៈច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ រហូតធ្វើឲ្យរូបលោក អាចទិញរថយន្តមួយគ្រឿ កាលពីពេលថ្មីៗនេះ ។
លោក ដេវីត បានទិញរថយន្តទំនើបមួយគ្រឿង និងរបស់ប្រើប្រាស់ទំនើបៗ ដែលបានមកពីកម្លាំងញើសឈាមរបស់រូបលោកផ្ទាល់ ដោយឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ឡើយ ។ ចុះចង់ដឹងទេថា លោក ដេវីត ចំណាយទៅលើរបស់ថ្លៃៗយ៉ាងនេះ តើអ្នកម្តាយលោក គិតយ៉ាងណាទៅវិញ?
បើនិយាយចំពោះអ្នកស្រី ច័ន្ទ សុខជា ដែលជាម្តាយក្មេងសាច់សខ្ចី បានលើកឡើយថា "អត់បានទេ ល្បីគ្រប់រឿងហើយកូនប្រុសម្តាយ ប៉ុន្តែok ធ្វើការហត់នឿយ ជីវិតហត់នឿយ ច្រើនមកហើយ មានគ្រប់រសជាតិ អ្វីដែលសប្បាយចិត្តធ្វើចុះកូនសម្លាញ់ យ៉ាងណាកូនរបស់ម៉ែ ក៏ធ្វើដោយពាក្យថា(សុច្ចរិត) ok គាំទ្រប្រុសស្អាតដ៏ខ្ពស់ស្រឡះនេះផងណាបងៗប្អូនៗ មិត្តសម្លាញ់ទាំងអស់" ។
ក្រោយស្តាប់ពាក្យសម្តីចេញពីចិត្តរបស់ម្តាយចំពោះកូន ពិតជាធ្វើឲ្យមហាជនកោតសរសើរនៅទឹកចិត្តរបស់ម្តាយលោក ដេវីត ចំពោះកូន ផ្ទុយទៅវិញមិនស្តីបន្ទោស បែរជាលើកទឹកចិត្តថែមទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB