CamNews

ភាពយន្ត 

ខ្សែភាពយន្តខ្មែរខ្នាតធំរឿង​​ Jailbreak: ការពារឧក្រិដ្ឋជន មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

“Jailbreak: ការពារឧក្រិដ្ឋជន” ជាខ្សែភាពយន្តខ្មែរខ្នាតធំបែបប្រយុទ្ធដោយប្រើក្បាច់គុណបុរាណខ្មែរល្បុក្កតោ និងជារឿងធំប្រចាំដើមឆ្នាំ២០១៧នៅក្នុងវិស័យភាពយន្តកម្ពុជា។ ភាពឆ្នៃប្រឌិត ការឆ្លងកាត់ការថតដោយលំបាក ការដាក់ចិត្តដាក់កាយ ភាពប៉ិនប្រសប់​ និងទេពកោសល្យក្នុងការសម្តែងរបស់តួអង្គនីមួយៗធ្វើឲ្យឈុតឆាកទាំងអស់មានលក្ខណៈជាក់ស្តែង ពោលគឺឆ្លុះបញ្ចាំងពីភាពរស់រវើក និងរហ័ស ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាក់ជាមិនខាន។ បន្ថែមលើសពីនេះ ផលិតកររបស់រឿង “Jailbreak: ការពារឧក្រិដ្ឋជន” ក៏បានដាក់បញ្ចូលនូវសកម្មភាព ពាក្យពេជន៍ និងទឹកមុខបែបកំប្លែងៗរបស់តួអង្គថែមទៀតផង។



 

លើសពីនេះទៅទៀត “Jailbreak: ការពារឧក្រិដ្ឋជន” ដឹកនាំដោយលោក Jimmy Henderson និងវត្តមានរបស់តារាសម្តែងហូលីវូដ ខ្មែរកាត់បារាំងលោក ហ្សង់ប៉ូល លី គ្រូក្បាច់គុណ​ល្បុកត្តោលោក អ៊ួ តារា កញ្ញា សំថារ័ត្ន តារាសម្តែងលោក សាវិន ហ្វីលីព តារាសម្តែស្រីកញ្ញា Céline Tran និងទ្រង់ ស៊ីសុវតិ្ថ សិរីវុឌ។ ទស្សនិកជន​ក៏នឹងរីករាយជាមួយបទចម្រៀងរបស់រឿង ‘Jailbreak: ការពារឧក្រិដ្ឋជន” ដែលច្រៀងដោយក្រុមចម្រៀងដែលមានអ្នកគាំទ្រជាច្រើនគឺ “ក្មេងខ្មែរ” ផងដែរ។

- Jailbreak: ការពារឧក្រិដ្ឋជន ល្អមើលខ្លាំង មិនចាញ់ហូលីវូដ ត្រៀមវាយលុកទីផ្សារ អាមេរិក (Trailer Inside)

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕


Tags: westec Jailbreak Movie Action movie