កូរ៉េ៖ តារាសម្រៀង និងជាតារាសម្តែងកូរ៉េកាត់ អាមេរិក Park Joon Hyung បង្ហាញមុខគូដណ្តឹង លើកដំបូង ក្នុងរូបថត Pre –Wedding ។
ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះថា Park Joon Hyung វ័យ៤៥ឆ្នាំ បានបង្ហាញមុខអនាគត ភរិយារបស់ខ្លួន ជាលើកដំបូង ក្នុងឈុតរៀបការ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ថែមទាំងសរសើរថា គូដណ្តឹងរបស់ Joon Hyung ពិតជាស្រស់ស្អាត មិនចាញ់តារាឡើយ ។
មេក្រុមចម្រៀង G.O.D លោក Park Joon Hyung បានស្រលាញ់គ្នា ជាមួយស្រីស្អាតម្នាក់នេះ កាលពីឆ្នាំ២០១៤ ហើយពួកគេរៀបការ នៅថ្ងៃសុក្រនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល