CamNews

ព័ត៌មានជាតិ 

ទាន់ហេតុការណ៍ ៖ ចាប់រំលោភ រួចវាយសម្លាប់ និស្សិត វ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ

ភ្នំពេញ ៖ សពនារីវ័យក្មេងម្នាក់ ដែល ប្រជាពលរដ្ឋហាត់ប្រាណ ប្រទះឃើញអណ្ដែត ទឹកទន្លេនៅខាងមុខសាលាបឋមសិក្សាជ្រោយ ចង្វារ ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចអះអាង ថា គឺជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា គណ នេយ្យ និងមានស្រុកកំណើតនៅឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ ហើយបច្ចុប្បន្ន ជួលផ្ទះស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការ មន ។

សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាជំហាន ដំបូងឱ្យដឹងថា នារីរងគ្រោះ ត្រូវបានជនដៃ ដល់អាចជាសង្សារឬអ្នកស្គាល់គ្នាវាយបង្ខំ ចាប់រំលោភរហូតស្លាប់ ហើយយកសពទៅ បោះចោលក្នុងទឹកទន្លេ មុនពេលរត់គេចខ្លួន ដោយសុវត្ថិភាព ហើយហេតុការណ៍ចាប់ រំលោភនិងវាយសម្លាប់នេះ ទំនងកើតឡើង កាលពីយប់ថ្ងៃទី៥ឬឬថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីប្រទះឃើញសពនារីរង គ្រោះនិងមានការបញ្ជាក់ពីក្រុមគ្រួសារក៏ដូច ជាសាច់ញាតិនោះ បានបង្ហាញថា ឈ្មោះសុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។

សមត្ថកិច្ចបានបន្ដថា កាលពីព្រឹកថ្ងៃទី៧ ខែតុុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលមក ហាត់ប្រាណនៅមាត់ទន្លេ បានប្រទះឃើញ សពនារីរងគ្រោះអណ្ដែតផ្កាប់មុខចម្ងាយប្រ មាណ៣-៤ម៉ែត្រពីច្រាំងទន្លេ ដោយពេល នោះ មិនទាន់មានការចាប់អារម្មណ៍នៅ ឡើយទេ ដោយនឹកស្មានថា ជារបស់អ្វីផ្សេង និងកូនកុក្កតាជ័រ ។

ក្រោយពីពិនិត្យមើលជាក់ស្ដែង ទើបដឹង ថា អ្វីដែលអណ្ដែតនោះ គឺជាសពមនុស្សស្រី ម្នាក់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរចុះមកពិនិត្យមើលសព ដើម្បីធ្វើការស្រាវជ្រាវ ក្ន្នុងករណីនេះបន្ដ ទៀត ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា សពនារីរងគ្រោះស្លៀករ៉ូបរាត្រី ពណ៌ទឹកប៊ិច  ហើយមានស្នាមជាំនៅលើដងខ្លួនជាច្រើន កន្លែង ដូច្នេះមានជនមិនស្គាល់មុខវាយសម្លាប់ ដើម្បីចាប់រំលោភរួចហើយនៅពេលដឹងជន រងគ្រោះស្លាប់ ក៏យកសពទៅបោះចោលនៅ ក្នុងទឹកទន្លេ ក្នុងគោលបំណងបំបាត់ភស្ដុតាង។

យ៉ាងណាក៏ដោយករណីនេះ កម្លាំងសមត្ថ កិច្ចជំនាញព្រហ្មទណ្ឌបាននឹងកំពុងធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមចាប់ ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកសពនារីរងគ្រោះ ត្រូវបានសមត្ថ កិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh