ភ្នំពេញ ៖ តារាកំប្លែងនិងជាតារាសម្តែងស្រីមួយរូប គឺកញ្ញា ប្រិមប្រិយ និងគូដណ្តឹងរបស់នាង បានទម្លាយប្រវិត្តស្នេហារបស់ខ្លួន ពួកគេទាំង ២ ឲ្យមហាជនបានដឹង ដោយធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង ។
ដោយយោងតាមការរៀបរាប់របស់អនាគតស្វាមី តារាកំប្លែងរូបនេះបានឲ្យដឹងថា លោក សៅ រ៉ានីត សុខចិត្តលះបង់ការងារនៅសហរដ្ឋអាមេរិច ដើម្បីមនុស្សដែលខ្លួនស្រលាញ់ ព្រមទាំងបញ្ជាក់លិខិតថា ខ្លួនពិតជានៅលីវ ដើម្បីឲ្យ កញ្ញា ប្រិមប្រិយ ឲ្យឃើញយ៉ាងច្បាស់ទៀតផងថា តើខ្លួនស្រលាញ់នាងដល់កម្រិតណា ។ បើចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូរបស់តារាស្រីរូបនេះជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា