CamNews

តារា 

បវរកញ្ញាឯក លីបង់ មើលមុខគ្នា​ មិនចំជាមួយ បវរកញ្ញា អ៊ីស្រាអែល

ព័ត៌មានកំសាន្ត ៖ បវរកញ្ញាប្រទេសលីបង់ នាង Saly Greige កំពុងធ្វើឲ្យខ្លួន របស់នាង ឲ្យនៅឆ្ងាយពីការ ថតរូបរួម ជាមួយនឹង បវរកញ្ញា អ៊ីស្រាអែល នាង Doron Matalon បណ្តាលឲ្យ មានការលើកឡើងខុសគ្នា នៅលើប្រព័ន្ធអនឡាញ ។

កាលពីថ្ងៃទី ១១ ខែមករាកន្លងទៅ រូបភាពរួមគ្នាមួយសន្លឹក បានបង្ហោះនៅលើ Instagram របស់នាង Matalon ដែលរូបភាពនោះ បានបង្ហាញ ស្នាមញញឹមនាង Matalon ជាមួយ នាង Greige ,បវរកញ្ញា ស្លូវេនី និងបវរកញ្ញាជប៉ុន នៅក្នុងទីក្រុង Miami រដ្ឋ Florida ដែលជាទីកន្លែង រៀបចំកម្មវិធី ប្រកួតបវរកញ្ញាចក្រវាឡ កាលពីថ្ងៃពុធ។ នាង Matalon បានសរសេរនៅ ខាងក្រោមរូបភាពនោះថា “អារុណសួស្តីពីពួកយើង!” ។

រូបភាពនោះ បានបង្កឲ្យមានការជជែកគ្នា ដ៏ទូលំទូលាយមួយ នៅក្នុងការលើកឡើង អំពីជម្លោះ ដែលអាចកើតមានរវាង ប្រទេសអ៊ីស្រាអែល និង ប្រទេសពិភពអារ៉ាប់ភាគច្រើន។ នាង Greige បានបង្ហោះការលើកឡើងមួយ នៅក្នុង ហ្វេសប៊ុក របស់នាង កាលពីថ្ងៃ ទី១៧ ខែមករា ដើម្បីពន្យល់នូវអ្វី ដែលនាងហៅថា " ភាពពិតនៅពី ក្រោយរូបថត" ។

នាង Greige បាននិយាយថា "តាំងពីពេលចាប់ផ្តើម រៀបចំការប្រកួត នាងមានការប្រុងប្រយ័ត្ន និងគេចវេសមិនថតរួមគ្នាឬ ធ្វើការសន្ទនា ជាមួយនឹងបវរកញ្ញា អ៊ីស្រាអែលទេ"។ នាង Greige ពន្យល់អំពីរូបថតរួមគ្នា ជាមួយនឹងបវរកញ្ញា អ៊ីស្រាអែលនោះថា ដំបូងឡើយនាងថតជាមួយ នឹងបវរកញ្ញា ជប៉ុន និង ស្លូវេនីទេ ប៉ុន្តែភ្លាមៗនោះ បវរកញ្ញាអ៊ីស្រាអែល បានដើរចូលមក ហើយថតរូបភាព ដោយខ្លួនឯង រួចយករូបភាពនោះ ទៅបង្ហោះនៅក្នុង Instagram របស់នាង ។

ចំណែកនាង Matalon បវរកញ្ញាអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា ក្រោយពេលគេហទំព័រមួយ បានចុះផ្សាយអត្ថបទ មានចំណងជើងថា " បវរកញ្ញាលីបង់ កំពុងមានបញ្ហា" នាងបានយកអត្ថបទនោះ ហើយសរសេរបន្ថែមថា “វាមិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ ប៉ុន្តែ វានៅតែធ្វើឲ្យខ្ញុំ ក្រៀមក្រំដដែល” រួចបង្ហោះលើ គណនីផ្សព្វផ្សាយ សង្គមរបស់នាង ។

សូមបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ បានឆ្លុះបញ្ចាំង អំពីភាពចម្រូងចម្រាស មិនចុះសម្រុងគ្នា រវាងនយោបាយប្រទេស លីបង់ និង អ៊ីស្រាអែល សូម្បីតែបវរកញ្ញា រវាងប្រទេសទាំងពីរ ក៏មើលមុខគ្នា មិនត្រង់ដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea