CamNews

តារា 

Shawn សម្តែងអារម្មណ៍ពិត ក្រោយលឺដំណឹង Hailey ត្រៀមចូលរោងការជាមួយ Justin បំបាត់ពាក្យចចាមអារាម

នៅក្នុងកម្មវិធី 2018 Met Gala តារាម៉ូដែល Hailey Baldwin និងលោក Shawn Mendes ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា ពួកគេសាកសមជាគូស្នេហ៍នឹងគ្នាមែនទែន ។ ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកទាំងពីរបានបដិសេធ និងថ្លែងប្រាប់អ្នកកាសែតថា ពួកយើងទាំងពីរគឺគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ ។ 

ក្រោយព័ត៌មាននេះកក្រើកម្តងហើយ រយៈពេល ២ ខែមក Justin Bieber និង Baldwin បានប្រកាសថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាយ៉ាងឆាប់រហ័ស ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

បន្ទាប់ពីលេចធ្លាយព័ត៌មានភ្ជាប់ពាក្យរវាងតារាចម្រៀង Justin Bieber និង Baldwin ក៏មានមនុស្សជាច្រើនផ្តោតទៅលើការឈឺចាប់របស់ Selena ស្របពេលមានមនុស្សតិចតួចបំផុតចាប់អារម្មណ៍ទៅលើអារម្មណ៍ Shawn Mendes ព្រោះតារាចម្រៀងរូបនេះក៏ធ្លាប់មានព័ត៌មានទាក់ទងជាមួយនិងគូដណ្តឹងរបស់ Justin ផងដែរ ។ 

ទាក់ទងជាមួយនិងរឿងនេះផងដែរ តារាចម្រៀងវ័យ ១៩ ឆ្នាំបានបង្ហើបប្រាប់ថា "នៅពេលដែលដឹងថា Hailey ភ្ជាប់និងត្រៀមចូលរោងការជាមួយ Justin លោក Shawn ក៏បានផ្ញើរសារ ព្រមទាំងអបអរសាទរដល់នាងថែមទៀតផង។ គ្មានអ្វីលើសពីនេះទៀតនោះទេ ព្រោះអ្នកទាំងពីរគឺគ្រាន់តែជាមិត្តនឹងគ្នា ហើយជាការពិតណាស់ មិត្តគឺសប្បាយចិត្តនៅពេលដែលមិត្តរបស់ខ្លួនរកឃើញគូជីវីត" ។ 

លោក Shawn Mendes បានសង្កត់ធ្ងន់ទៀតថា លោកសប្បាយចិត្តនៅពេលដែលបានដឹងដំណឹងភ្ជាប់ពាក្យរបស់មិត្ត ។ ខណៈពេលដែល នាង Hailey Baldwin ស្រលាញ់ Justin ខ្លាំងពេករហូតលុបរូបថតជាមួយនិង Shawn ដែលធ្លាប់បានផុសជាមួយគ្នានៅលើគណនីអុិនស្រ្តាក្រាមគ្មានសល់ ប៉ុន្តែ Shawn វិញនៅតែរក្សារូបថតរបស់អ្នកទាំងពីរដដែល ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ hellogiggles


Tags: Shawn Mendes Hailey Baldwin