កូរ៉េ៖ ដោយសារសន្ទុះគាំទ្រខ្លាំង នៅប្រទេសចិន កំពូលតារាសម្តែងរូបសង្ហា Lee Min Ho សូម្បីតែទៅបន្ទប់ទឹកក៏ត្រូវហៅប៉ូលីសទៅជាមួយដែរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។ ជាក់ស្ដែង នៅយប់ថ្ងៃទី១២ ខែសីហានេះកម្មវិធី «One Night of TV Entertainment,» របស់ទូរទស្សន៍ SBS ត្រូវបានគេរាយការណ៍ ឲ្យដឹងថា តារាសម្តែងវ័យ២៨ឆ្នាំ Lee Min Ho ពេលទៅដល់ព្រលាន យន្តហោះ នៅប្រទេសចិន តារារូបនេះ មិនអាចដើរទៅបន្ទប់ទឹកបានទេ ព្រោះមានអ្នកគាំទ្រជាច្រើន មកព័ទ្ធជុំជិត ច្រើនទៅៗបិទផ្លូវមិនឲ្យដើររួច ព្រោះតែទឹកចិត្តស្រលាញ់ និងញាប់ញ័រពេលឃើញ តារាក្នុងចិត្តរបស់គេ ។ ពេលនោះ Min Ho បានហៅប៉ូលិស មកជួយសម្រួលផ្លូវ ដើម្បីទៅបន្ទប់ទឹកបាន។
មួយរយៈចុងក្រោយ គេឃើញតារាសម្តែងមុខស្រស់ Lee Min Ho មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយភាពយន្តថ្មី 'Bounty Hunters' សូម្បីតែរឿងដំណឹងស្នេហ៍ ជាមួយស្រីស្អាតSuzyដែលកំពុង ជាចម្ងល់របស់ប្រិយមិត្ត គ្រប់គ្នានោះ ក៏គេមិនទាន់ បានបកស្រាយ បន្តិចដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល