ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការចុះផ្សាយរបស់ គេហទំព័រ Malaysiandigest បានឲ្យដឹងថា ព្រះរាជបុត្រនៃរាជវង្សប្រ៊ុយណេ រូបនេះបានប្រកាសស្វែងរកនារីសាមញ្ញម្នាក់មកធ្វើជាអគ្គមហេសី ហើយក៍ជាដំណឹងល្អផងដែរ សម្រាប់នារីសាមញ្ញដែលមិនចូលចិត្តធ្វើខ្លួន ។
កាលពីឆ្នាំ ២០១៤ បន្ទាប់ពីរូបភាពរបស់ទ្រង់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនចាប់អារម្មណ៍លើរូបរាង ព្រមទាំងមុខមាត់ស្អាតសាមសមនឹងរូបរាងនោះ ព្រះរាជបុត្រ Abdul Mateen នេះក៏ទទួលបានចំនួនអ្នក Follow តាមរយៈគណនី IG ប្រហែលជាជាង ៣៧៥ ០០០ នាក់ ឯណោះ ។
គួរបញ្ជាក់ឲ្យដឹងថា ព្រះរាជបុត្ររូបសង្ហាមួយអង្គនេះ មានប្រវត្តិដ៏អស្ចារ្យយ៉ាងច្រើន ប៉ុន្តែទ្រង់បាននិយាយថា លោកជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ ដូចនេះហើយចង់បានត្រឹមនារីធម្មតាម្នាក់មកធ្វើជាមហេសី ។ (ពេលទំនេរខ្ញុំចូលចិត្តចំណាយពេលជាមួយមិត្តភ័ក្ដិជិតស្និទ្ធ ឬមើលភាពយន្តជាដើម ហើយលក្ខណៈសម្បត្តិអនាគតព្រះនាងរបស់ខ្ញុំ ជានារីសាមញ្ញម្នាក់ដែលខ្ញុំស្រលាញ់) ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ malaysiandigest