បាត់ដំបងៈ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹង របស់ម្តាយ
ជនរងគ្រោះ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុច
គម្ពោតព្រៃ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជាប់ ចោទពីបទរំលោភសេពសន្ថវៈ លើ
អនីតិជន ២នាក់ នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅ ស្នងការ
ខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តនៅរសៀល
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ដើម្បីចាត់ការបន្តតាមច្បាប់។
លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានឲ្យ
ដឹងថា យោងតាមរបាយការណ៍របស់លោកអធិការស្រុកកំរៀងបានរៀបរាប់ឲ្យដឹងថាជនសង្ស័យ
ដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងម្តាយ ជនរងគ្រោះមានឈ្មោះហែម សុផល ភេទប្រុស
អាយុ ៤៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ
មានចំនួន២នាក់ ទី១ មានអាយុ៦ឆ្នាំ ទី២ មានអាយុ៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ។
តាមសម្តីជនរងគ្រោះ នៅក្នុងរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើហេតុ ក្មេងៗដូច
គ្នាបាននាំគ្នា រត់លេងដីនៅ ជិតកន្លែងកើតហេតុ ហើយជនសង្ស័យ បានហៅក្មេងៗទាំងនោះ ឲ្យ
ជួបនៅកៀនគម្ពោតព្រៃ ហើយបានចាប់ស្រាតខោ រួចយក ម្រាមដៃស្ទាបអង្អែល រុកប្រដាប់ភេទ
លេង ចំនួន២ដងម្នាក់ ឯម្នាក់ទៀត បានហៅមកជួប ចាប់ស្រាតខោហើយដេកក្រាបពីលើ រំលោភ
ម្នាក់ម្តងៗដោយបានប្រាប់ថា មិនឲ្យនិយាយប្រាប់គេទេ។ ដោយសារតែក្មេងរងគ្រោះមានការឈឺ
ប្រដាប់ភេទបខ្លាំងទ្រាំមិនបាន ក៏បានស្រែកយំ រួចរត់ទៅប្រាប់ម្តាយឲ្យដឹងរឿង។ ក្រោយពីម្តាយ
បានដឹងរឿងហើយក៏បានទៅប្តឹងមេភូមិរួចមេភូមិរាយការណ៍ ជូនទៅប៉ុស្តិ៍នគរបាលឃុំ ដើម្បីដាក់
ពាក្យបណ្តឹង ឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបាន ទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ច បានចុះធ្វើ
ការឃាត់ខ្លួន នាំយកមកសាកសួរ។
ជនសង្ស័យមិនបានឆ្លើយសារភាពទេដោយបានអះអាងថា ខ្លួនគ្រាន់តែហៅពួកវាមកជិះលើជើង
ខ្លួន យោលទោងលេងប៉ុណ្ណោះពេលយោលជើងលេង វារកធ្លាក់ខ្លួនក៏បានយកដៃចាប់ទាញ ខ្លាច
ធ្លាក់ ហើយដៃក៏បាន ប៉ះប្រដាប់ភេទក្មេងទាំងនោះ មែន តែត្រង់ថារំលោភនោះ គឺខ្លួនមិនបាន
ប្រព្រឹត្តទេ ព្រោះនៅកន្លែងកើហេតុមានមនុស្សជាច្រើនាក់ នៅទីនោះដែរ ម្យ៉ាងទៀត ប្រដាប់ភេទ
ខ្លួនអសមត្ថភាព មិនដំណើរការជាយូរមកហើយ គឺគ្មានអារម្មណ៍ណា គិតដល់នឹងនោះទេ។
ក្រោយពីបាន បញ្ជូនជនរងគ្រោះ ទាំងពីរនាក់ មកដល់ស្នងការ នគរបាលខេត្ត ហើយអង្គការ
អន្តរជាតិមួយ មានឈ្មោះថាអង្គភាពការពារកុមារ Child Protection Unit (CPU) បាននាំក្មេង និង
អាណាព្យាបាលទៅធ្វើកោសល្យវិច័យនិងជួយចេញសោហ៊ុយធ្វើដំណើរដល់ជនរងគ្រោះផងដែរ។
លោកសេង លុច បានបញ្ជាក់ថា ទោះជាជនសង្ស័យបានបដិសេធមិនព្រមសារភាពក៏ដោយផ្អែក
លើសាក្សី និងចម្លើយ ក្មេងស្រីរងគ្រោះ លោកព្រះរាជអាជ្ញា សាលាដំបូងខេត្ត និងលោកស្នងការ
ខេត្ត បានបញ្ជាឲ្យការិយាល័យ ជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត
នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ ដើម្បីចាត់ការតាមច្បាប់៕
ជនជាប់សង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល