(កុងហ្គោ)៖ ស្ទើរតែមិនចង់ជឿថា រដ្ឋមន្ត្រីព័ត៌មាន នៅប្រទេសកុងហ្គោ ត្រូវបានបណ្តេញចេញ ពីការងារ បន្ទាប់ពីរូបភាពវីដេអូមួយ បង្ហាញថាគាត់កំពុងត្រេកត្រអាល នឹងខ្លួនឯង នៅក្នុងការិយាល័យធ្វើការរបស់ខ្លួន អស់រយៈពេលជាង៤នាទី។
រដ្ឋមន្ត្រីប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន គឺលោក Enock Ruberangabo Sebineza អាយុ៥៤ឆ្នាំ ត្រូវបានបណ្តេញពីតួនាទី ដោយសារទង្វើឥតអៀនខ្មាស់ របស់គាត់ ដែលត្រូវបានគេចាប់បានរូបភាព វីដេអូបៀតបៀនកេរ្តិ៍ខ្មាសខ្លួនឯង ក្នុងបន្ទប់ធ្វើការ។
ប្រធានាធិបតី Joseph Kabila និងនាយករដ្ឋមន្ត្រី Matata Ponyo បានដាក់សម្ពាធឲ្យមានការ បណ្តេញ Sebineza ចេញពីការងារ ហើយព័ត៌មានដ៏រសើបនេះ ក៏មានការប្រកាស តាមកញ្ចក់ទូរទស្សន៍ទៀតផង ព្រោះលោករដ្ឋមន្ត្រីរូបនេះ រងការចោទពីបទធ្វើខ្លួន មិនសមរម្យក្នុងនាមជាមន្ត្រី រដ្ឋាភិបាល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង