តាំងពីប្រកាសភ្ជាប់ពាក្យរួចមក Justin Bieber និងនាង Hailey Baldwin តែងតែបង្ហាញភាពផ្អែមល្អែម រហូតធ្វើឲ្យមនុស្សមិនតិចនោះទេ ច្រណែនជាមួយនិងស្នេហារបស់ពួកគេ ។ ប៉ុន្តែកាលពីថ្ងៃទី ០៧ ខែសីហា កន្លងទៅនេះ គូស្នេហ៍វ័យក្មេងមួយគូនេះស្រាប់តែត្រូវបានគេប្រទះឃើញថា អង្គុយនៅតាមដងផ្លូវមួយនៅឯ Manhattan ។
ប្រភពដដែលបន្ថែមទៀតថា Justin bieber ហាក់បីដូចជាមានអ្វីមួយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក ។ ចំនែកឯនាង Hailey Baldwin វិញបានអង្គុយនៅក្បែរគូដណ្តឹង ។
បើនិយាយអំពីទឹកមុខរបស់ Justin bieber វិញ ហាក់បីដូចជាមានរឿងកើតទុក្ខមិនសុខចិត្តកើតឡើង នៅពេលដែលជិះកង់ជាមួយ Hailey Baldwin នៅឯ Manhattan ។