CamNews

គ្រោះថ្នាក់ 

អ្នកគ្រូម្នាក់ ត្រូវ​អតីត​មិត្ត​ប្រុស ស្ទុះ​មក​ទះ​កំ​ផ្លៀង ចំពោះ​មុខ​កូន​សិស្សព្រោះ​ខឹង​ទាក់​ទង​អ្នក

(រ៉ូម៉ា​នី)៖ អ្នកគ្រូម្នាក់នៅប្រទេសរ៉ូម៉ានី ត្រូវបានអតីតមិត្តប្រុស ដែលគ្រូបង្រៀនដូចគ្នាវាយប្រហារ ខណៈកំពុងអង្គុយជាមួយសិស្សរបស់ខ្លួន នៅក្បែរសាលា បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅក្នុងហេតុការណ៍ ដែលចាប់បាន​ដោយកាមេរ៉ា​សុវត្ថិភាព គេឃើញបុរសម្នាក់ ដែលជាគ្រូបង្រៀនកីឡា បានស្ទុះមកទាញនារីរងគ្រោះ ដែលជាគ្រូបង្រៀនមុខវិជ្ជាគីមី ឲ្យទៅឆ្ងាយពីសិស្សនាង រួចហើយក៏ទះកំផ្លៀងអ្នកគ្រូ នៅចំពោះមុខសិស្សជាច្រើន ព្រោះតែគ្រូបង្កហេតុខឹង នាងផ្តាច់ទំនាក់ទំនងគ្នា ហើយងាកទៅរកអ្នកថ្មី។

នារីរងគ្រោះមានអាយុ៣០ឆ្នាំ ដោយនៅថ្ងៃកើតហេតុ នាងបានអង្គុយជាមួយ​សិស្ស នៅខាងក្រៅសាលា ដែលស្ថិតនៅ Hulubesti  ក៏ស្រាប់តែត្រូវអតីតមិត្តប្រុស ស្ទុះចេញមកទាញដៃនាងចេញ ព្រោះមានសាក្សីជាគ្រូបង្រៀនពីរនាក់ទៀត ប្រទះឃើញថា នាងមិនព្រមទៅជាមួយបុរសនោះ​ ទើបពួកគេចូលទៅអន្តរាគមន៍ តែមុនចាកចេញជនបង្កហេតុ បានទះកំផ្លៀងអតីតមិត្តស្រី នៅចំពោះមុខមនុស្សជាច្រើន រួមទាំងកូនសិស្សនាងផងដែរ និងបដិសេធ មិនឲ្យអ្នកកាសែតសម្ភាសន៍ ពីរឿងនេះ​ឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news