ប៉ុន្មានសប្ដាហ៍មកនេះ Psy បានធ្វើការប្រគុំតន្រ្តីនៅ City Plaza មុខសាលាក្រុង Seoul ដែលមាន
មនុស្សច្រើនជាង ៨ ម៉ឺននាក់បានចួលរួម ដែលការប្រគុំតន្រ្តីនេះត្រូវបានបើកធ្វើឡើងដោយ Free
ប៉ុន្តែអ្វីដែលអវិជ្ជមាននោះគឺថា Psy បានកាន់ស្រាអង្ករ Soju ២ ដបឡើងលើឆាក ហើយក៏ផឹកតែ
ម្ដងក្នុងពេលរាំដែលរូបភាពនេះត្រូវបានគេវាយតម្លៃថាមិនល្អ។
រូបភាពនេះត្រូវបានបង្ហោះក្នុងប្រព័ន្ធបណ្ដាញសង្គមទូទាំងពិភពលោកជាមួយមតិមិនគាំទ្រ ដែល
គេគិតថាជាតារាមួយទាំង មូលមិនគួរណាលើកដំកើនវប្បធម៌ប្រមឹកលើឆាកសម្ដែងដែលមានអ្នក
ចូលទស្សនាដល់ទៅច្រើនជាង ៨ ម៉ឺននាក់នោះទេ។ តែយ៉ាងណាគេសង្កេតឃើញថាវាមិនសូវជា
ប៉ះពាល់ដល់ប្រជាប្រិយភាពតារារូបនេះណាស់ណានោះទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop