(បរទេស)៖ អ្នកនយោបាយ នៅរដ្ឋ Louisiana បានស្នើឲ្យមានការ កែប្រែច្បាប់ជាថ្មី ដែលកំណត់ពីអាយុ និងទម្ងន់របស់អ្នកដែលមានមុខរបររាំស្រាត នៅតាមក្លឹបកំសាន្ត។ ច្បាប់ដែលកែប្រែថ្មីនេះ កំពុងត្រូវបានពិភាក្សា នៅក្នុងសភាហើយក្នុងច្បាប់នេះ ក៏លើកឡើងពីអាយុរបស់អ្នករាំអាក្រាតដែរ គឺគួរតែកំណត់ត្រឹមអាយុ២១ ឆ្នាំឡើង ដោយអ្នកនយោបាយម្នាក់ ឈ្មោះ Kenneth Havard បានស្នើឲ្យមានការកែប្រែ ដោយចាត់ទុកថា មិនស្របច្បាប់ឡើយ បើអ្នកប្រកបរបររាំស្រាត មានអាយុច្រើនជាង២៨ឆ្នាំ។
ក្រោយមកសភាបានអនុម័ត ពង្រាងច្បាប់នេះ ជាឯកច្ឆ័ន្ទ ដោយលើកឡើងពីអាយុអ្នករាំស្រាត ស្របច្បាប់ គឺតម្រូវឲ្យមានអាយុ ២១ឆ្នាំ ហើយពេលដែលមានការចោទសួរ ពីការកំណត់អាយុ និងទម្ងន់នេះ បែរជាលោក Havard ឆ្លើយថា វាគ្រាន់ តែជារឿងកំប្លែងទៅវិញ។ តាមច្បាប់ថ្មី ដែលមានការកែប្រែនេះ ចែងថា «អ្នកមានមុខរបររាំស្រាត គួរតែមានអាយុចន្លោះពី ២១ឆ្នាំ ដល់ ២៨ឆ្នាំ ហើយមិនគួរមានទម្ងន់ ច្រើនជាង១៦០ផោន (៧២,៥គីឡូក្រាម)ឡើយ»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង