CamNews

កំសាន្ត 

នីកូ និងអ្នកគាំទ្រ បង្ហាញវត្តមាន នៅសៀមរាប ក្នុងកម្មវិធី GATSBY HAPPY DAY

សៀមរាប៖ ថ្មីៗនេះ ក្រុមហ៊ុន MANDOM CORPORATION THAILAND LIMITED បានរៀបចំកម្មវិធី GATSBY HAPPY DAY នៅសកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប ដោយមានការចូលរួម ពីសិស្សនិស្សិតជាច្រើន មកពីសកលវិទ្យាល័យ និងសាលានានា ក្នុងខេត្តសៀមរាប ក្នុងនោះក៏មាន វត្តមានតារាចម្រៀង របស់លោកនីកូ ផងដែរ។

មុននឹងការប្រគំតន្រ្តី ចាប់ផ្តើម កម្មវិធីនេះ មានការលេងហ្គេមជាក្រុម ដើម្បីបង្ក បរិយាកាស រីករាយ និងផ្តល់ឱកាសឱ្យសិស្ស-និស្សិត បានជួបជុំគ្នាធ្វើការជាក្រុម និងសាមគ្គីភាព រវាងយុវជន មកពីគ្រប់ទិសទី ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា ផលិតផលហ្គេតប៊ី ជាផលិតផលសម្រាប់បុរស ដែលមានផលិតផល សម្រាប់ច្នៃម៉ូតសក់ ដូចជា GATSBY STYLING WAX , Water Gloss, សាប៊ូកក់សក់ ,សាប៊ូទឹកដុសខ្លួន, ហ្វូមលាងមុខ, ទឹកអប់, ស្ព្រៃបាញ់ខ្លួននិងក្លៀកហើ ក៏ជាផលិតផល ច្នៃម៉ូតសក់ លំដាប់លេខ១ នៅប្រទេសជប៉ុនផងដែរ។

អ្នកតំណាងផលិតផលហ្គេតប៊ី លោក នីកូ បានឱ្យដឹងថា ការរៀបចំកម្មវិធី GATSBY HAPPY DAYនាឆ្នាំនេះ មានលក្ខណ:ពិសេស ជាងឆ្នាំមុន ដោយក្រុមហ៊ុន បានបើក វគ្គបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ពីការធ្វើទីផ្សារ និងវិធីសាស្រ្ត នៃការរៀបដាក់ តាំងផលិតផល លើទីផ្សារបែបណា ដើម្បីឱ្យមានភាពទាក់ទាញ នឹងជោគជ័យ ។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនិស្សិតទាំងអស់ ក៏បានចូលរួមប្រកួតដោយអនុវត្ត ផ្ទាល់នូវអ្វីដែល ពួកគេ បានទទួលពីវគ្គបណ្តុះបណ្តាល ក្រៅពីនោះ ក៏មានការប្រកួតទេពកោសល្យ សិល្បះនានា ដើម្បីឈ្នះរង្វាន់ជាច្រើនពី ហ្គេតប៊ីផងដែរ។

តំណាងសកលវិទ្យាល័យបៀលប្រាយ បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលកម្មវិធីហ្គេតប៊ី ធ្វើឱ្យមានការជួបជុំនិស្សិតដ៏ ច្រើនកុះករ ហើយបានបញ្ចូលនូវគោលគំនិតដ៏ល្អគឺចង់ឱ្យយុវជន មានឱកាសបានស្គាល់គ្នាកាន់តែច្រើន និងបង្កើនទំនាក់ទំនង ល្អរវាងសិស្ស-និស្សិត មកពីគ្រប់ទិសទី ក្នុងខេត្តសៀមរាប ។

ក្រោមបរិយាកាសដ៏រីករាយសិស្សនិស្សិត និងមហាជនទាំងអស់ ពិតជាទទួលបាន នូវអនុស្សាវរីយិ៍ ដ៏សប្បាយរីករាយ ពីកម្មវិធី GATSBY HAPPY DAYដែលផ្តល់ឱកាស ឱ្យមានការចូលរួម ពីសិស្សនិស្សិត និងការបញ្ចេញទេព្យ កោសល្យផ្សេងៗ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news