(ជប៉ុន)៖ បុរសដែលមានរសនិយមចម្លែកម្នាក់ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទចោរកម្ម ព្រោះតែលួចអាវភ្លៀងស្រីៗ ប្រមាណ៥០ពីរោងចក្រមួយ ហើយគេបានឆ្លើយសារភាពថា ខ្លួនចូលចិត្តហិតក្លិន អាវទាំងនោះ ពេលដែលត្រេកត្រអាល នឹងខ្លួនឯង។
ជនបង្កហេតុអាយុ៣០ឆ្នាំ ឈ្មោះ Shosuke Saito ប៉ូលិសចូលឆែកក្នុងផ្ទះរបស់គេ ហើយបានប្រទះឃើញ អាវភ្លៀងស្រីៗជាច្រើន ដែលវាមានតម្លៃប្រមាណ ២៥.០០០យ៉េន ប្រហែលនឹង $227 ។ នៅពេលសួរចម្លើយ Saito ប្រាប់ថា រាល់ដង គេតែងតែក្រឡេកមើល អាវភ្លៀងស្រីៗនោះ ក៏ធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល ហើយខ្លួនតែងហិតក្លិនវា ពេលដែលកើតអារម្មណ៍បែបនេះ។
ក្រោយពី Saito ទទួលកំហុសរួច ប៉ូលិសបានបញ្ជូនខ្លួនគេ ទៅតុលាការរង់ចាំការកាត់ទោស និងបានរក្សាអាវភ្លៀងស្រីទាំងអស់ ទុកជាភស្តុតាងផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង