CamNews

តារា 

បណ្តាអ្នកគាំទ្រ ស្រឡាំងកាំង ខណៈប្រទះឃើញរូបថតតារាម៉ូដែល កាលនៅវិទ្យាល័យ

តារា ៖  ជាមួយនឹងស្នាមញញឹមដ៏គួរជាទីទាក់ទាញ​ អមទៅដោយកែវភ្នែកមូលក្រឡង់ធំៗ
នោះ នាង Yeung Wing បានក្លាយជាតារាម៉ូដែលដ៏ល្បីមួយរូបប្រចាំក្រុង ហុងកុង ក៏ប៉ុន្តែអ្វី
ដែលជាភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះគឺ ការបែកធ្លាយរូបថតរបស់នាងកាលពី
រៀននៅវិទ្យាល័យ ពោលគឺ មុនពេលចូលសិល្បៈ ។

គួររំឭកផងដែរថា តារាម៉ូដែលស្រីវ័យ  ២០ ឆ្នាំរូបនេះ ​  បានចាប់ផ្តើមចូលប្រឡូកវិស័យសិ
ល្បៈ ផ្នែកតារាម៉ូដែលនេះ ចាប់តាំងពីនាងមានអាយុ១៤ ឆ្នាំម្ល៉េះ ក្រោយមកនាងបានបម្រើ
ការពេញសិទ្ធិ និងទទួលស្គាល់ពីសំណាក់មហាជន នៅក្នុងឆ្នាំ ២០០៧  ។  ជាមួយនឹងអា
ជីព ជាតារាម៉ូដែលប្រកបទៅដោយភាពជោគជ័យតាមរយៈការដើរម៉ូដដ៏ស្ទាត់ជំនាញអម
ទៅដោយសម្រស់ភ្នែក និងស្នាមញញឹមនោះ នាង Yeung Wing  ត្រូវបានគេប្រសិទ្ធនាម
ថា ព្រះនាងតូច ខណៈពេលដែលនាង បានរកប្រាក់ចំនូលបានរាប់លានដុល្លារឯណោះ។

យ៉ាងណាមិញ   ក្នុងរយៈពេលជាង  ២  សប្តាហ៍ចុងក្រោយនេះ  អ្វីដែលជាភាពភ្ញាក់ផ្អើល
ចំពោះបណ្តាអ្នកគាំទ្ររបស់នាងនោះគឺ   ការបែកធ្លាយរូបថតមួយចំនួនរបស់តារាម៉ូដែល
រូបនេះ មុនពេលចូលសិល្បៈ ពោលគឹ   កាលនាងនៅរៀន  នៅឯវិទ្យាល័យ ៕

* ព័ត៌មានគួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជាលទ្ធផល អាសំណព្វចិត្ត វិញមករកម្ចាស់ដើមវិញ ៤៦ ឆ្នាំក្រោយ
- សោកនាដកម្មដ៏រន្ធត់ និងតក់ស្លុត ឆ្កែចិញ្ចឹមវាយប្រហារ ក្មេងស្រីតូច ស្លាប់នៅនឹងកន្លែង
- វីដេអូ ចោរចេញធ្វើសកម្មភាពប្លន់ ហាងគ្រឿងអលង្ការ ដ៏សាហាវ ល្បីគ្រាន់បើ
- ព្រឺព្រួចហួស ៖ ទៅមើលវីដេអូ ទំនាក់ទំនង ដ៏គួរអោយខ្លាច រវាងតោ និងមនុស្ស
- ចម្លែកហួស ៖ រស់នៅឯឈាបនដ្ឋាន ដល់ទៅ ១៣ ឆ្នាំ ជាមួយគ្រោងឆ្អឹងខ្មោច

ប្រែសម្រួល ៖ ពិសី
ប្រភព ៖ edvantage


Tags: Star Model Yeung Wing Hong Kong