CamNews

មិនគួរឲ្យជឿ 

ចម្លែកហួស ៖ រស់នៅឯឈាបនដ្ឋាន ដល់ទៅ ១៣ ឆ្នាំ ជាមួយគ្រោងឆ្អឹងខ្មោច

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសប្លែក ដឹមីរ័រ កាលពីពេលកន្លងទៅ
នេះ បានចេញផ្សាយអត្ថបទអោយដឹងថា បុរសម្នាក់ មានឈ្មោះ Fabio Beraldo Rigol វ័យ
៤៧ ឆ្នាំ ត្រូវបានរកអោយឃើញថា គាត់បានបែកគំនិតទៅរស់នៅជាមួយនឹងឆ្អឹងខ្មោចធ្លាប់
ជាមិត្តល្អនឹងគ្នា កាលពីពេលនៅរស់។

ប្រភពសារព័ត៌មានដដែលបន្ថែមថា មូលហេតុដែលនាំអោយគាត់បែកគំនិតទៅរស់នៅជា
មួយនឹងឆ្អឺងខ្មោច នៅឯកន្លែងកប់ខ្មោចនេះ ក៏ព្រោះតែគាត់បែកថ្នាំ ពោលគឺ គាត់ញៀនថ្នាំ
ក្រោយពីអាជីវកម្មរបស់គាត់ក្ស័យធុន។    គួរបញ្ជាក់ផងដែរថា   បុរសដែលជាជនអនាថា
ខាងលើជាពលរដ្ឋរស់នៅក្នុងប្រទេសប្រេស៊ីល   ហើយអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា
គាត់បានរស់នៅជាមួយនឹងឆ្អឹងខ្មោច     ដែលធ្លាប់ជាមិត្តសម្លាញ់របស់គាត់ម្នាក់នេះ  អស់
រយៈពេលដល់ទៅ ១៣ ឆ្នាំចុងក្រោយ។

ជាមួយនឹងការអស់សង្ឃឹម     រត់គេចពីពិភពលោកមួយនេះ  ក្រោយអាជីវកម្មដួលរលំនោះ
លោក   Fabio  អះអាងអោយដឹងថា  លោកពិតជាខ្លាចការរស់នៅជាជាងសេចក្តីស្លាប់ទៅ
ទៀត តែទោះជាយ៉ាងណា លោកនៅតែបន្តមានគំនិតសុទិដ្ឋនិយមដដែលថា ថ្ងៃណាមួយ
លោកនឹងអាចចាកចេញឆ្ងាយពីជីវភាព ជាជនអនាថាមួយនេះ  ព្រោះថា លោកក៏ចង់បាន
ជីវិតរស់នៅដ៏សាមញ្ញមួយដូចគេដូចឯងដែរ     បើសិនជាអាច  គាត់នឹងចាប់ផ្តើមសាជាថ្មី
ដោយផ្តើមចេញពីឱកាសមានការងារធ្វើ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ
- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក "យាយៗ ល្បងកម្លាំងគ្នា
- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក
- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន

- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Santa Isabel Brazil Homeless skeleton