(អាមេរិក)៖ ប៉ូលិសនៅរដ្ឋចចចារ បាននិយាយថា បុរសជាអ្នកជំងឺអាយុ២២ឆ្នាំម្នាក់ ឈ្មោះ Andrew Hill បានបាត់បង់ជីវិត បន្ទាប់ពីលោតចេញពីរថយន្ត សង្គ្រោះបន្ទាន់ ខណៈដែលរថយន្ត កំពុងចរាចរណ៍ លើផ្លូវហាយវ៉េមួយ។
សាក្សីដែល បានឃើញហេតុការណ៍ និយាយថា ក្រោយពីលោតចុះ ពីរថយន្តពេទ្យរួច អ្នកជំងឺនោះក៏រត់ត្រឡប់ ទៅកាន់រថយន្តសង្គ្រោះវិញដែរ តែពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកសំដៅមកបុកចំ អ្នកជំងឺតែម្តង។
គ្រូពេទ្យនិយាយថា នៅមុនពេលកើតហេតុ អ្នកជំងឺដែលជាជនរងគ្រោះ ហាក់ដូចជាមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ហើយគ្រូពេទ្យចាប់លែងឈ្នះ ទើបគេស្ទុះហក់ចេញពីរថយន្តបានភ្លាមៗ ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង ទើបជួបគ្រោះថ្នាក់បែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង