(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់សោភា កញ្ញា សាឡាត់ ស្រីឡាង ត្រូវបានមហាជនមើលឃើញថា មិនត្រឹមតែជាតារាសម្ដែងល្បីល្បាញ ឡើងកូដខ្លាំងប៉ុណ្ណោះទេ នាងក៏ជាតារា Facebook ល្បីម្នាក់ដែរ ព្រោះរាល់ការបង្ហោះវីដេអូរបស់នាង មានភាពទាក់ទាញ និងមានអ្នកទស្សនាច្រើន មិនធម្មតាឡើយ។ ថ្មីៗនេះ តារាសម្ដែងរាងតូចច្រឡឹង ចាប់ផ្ដើមមានឈ្មោះ បោះសំឡេងក្នុងវិស័យសិល្បៈ ពេលបានសម្ដែងជាតួឯក ក្នុងរឿង «ខ្មោចអាសង្ហា»របស់ផលិតកម្ម ភូមិពេជ្រភាពយន្តរួចមក កំពុងតែរងនូវព័ត៌មានថា នាងមានទំនាក់ទំនងខុសពីធម្មតា ជាមួយនឹងថៅកែកុនម្នាក់ ហើយថៅកែកុននោះ បានជួយយិតយោងនាងឲ្យសម្ដែងជាតួឯក ជាបន្តបន្ទាប់។
យោងតាមប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានព្រលយថា ដោយសារតែភាពបិនប្រសប់ ក្នុងការនិយាយស្ដី និងភាពរួសរាយរាក់ទាក់ ធ្វើឲ្យនាង កាន់តែលេចធ្លោរបន្ថែមទៀត លើអាជីពសម្ដែង រហូតឡើងកូដក្លាយជាតួឯកក្នុងរឿងភាគ និងរឿងដុំជាហូរហែ ខណៈដែលភាពល្បីល្បាញរបស់នាង ហាក់ឆាប់រហ័សពេក ព្រោះទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីនៅឡើយ ។
ប្រភពដដែលបានទម្លាយប្រាប់ Khmertalking ថា កញ្ញា សាឡាត់ ស្រីឡាង មិនត្រឹមតែបានគ្រងតំណែងជាតួឯកទេ នាងក៏បានគ្រងទាំងបេះដូង ថៅកែកុនម្នាក់ ដែលមានមុខមានមាត់ និងសម្បូរប្រាក់ទៀតផង ។ តារាសម្ដែង សាឡាត់ ស្រីឡាង មានសំណាងណាស់ ដែលថៅកែកុនរូបនោះស្រឡាញ់ពេញចិត្ត និងបានផ្ចុងផ្ដើម រុញនាងឲ្យល្បីកាន់តែលឿនជាងមុន។ ជាការពិត ថៅកែកុនរូបនោះ មិនមែនកំលោះទេ តែក៏មិនបានរៀបការត្រឹមត្រូវដែរ ដូចនេះមិនទាស់ខុសអី សម្រាប់ សាឡាត់ ស្រីឡាង ឡើយ។
ជុំវិញដំណឹងដ៏រសើបនេះ កញ្ញា សាឡាត់ ស្រីឡាង មិនអាចសុំការបំភ្លឺបាននៅឡើយទេ ហើយរឿងនេះ អ្នកសិល្បៈជាច្រើន នៅតែបន្តខ្សឹបខ្សាវគ្នានៅឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង