CamNews

តារា 

ប្រសិនបើនាង Bella ranee គ្មានសង្សារ តើតួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" នឹងញ៉ែនាងទេ?

ថៃ ៖ លោក Pope Thanawat និងនាង Bella Ranee បានក្លាយជាគូស្នេហ៍ដែលគាំទ្រពេញចិត្តពេញថ្លើម ក្រោយសម្តែងរឿង Buppae Sunniwas ឬហៅថា រឿង "បុព្វេសន្និវាស" ដែលចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ។ ហ្វេនភាគច្រើនចង់ឲ្យតារាថៃទាំងពីរដួងនេះចាប់ដៃគ្នាសាងស្នេហានៅក្រៅឆាក ប៉ុន្តែជាអកុសល នាង Bella មានមិត្តប្រុសរួចទៅហើយគឺ លោក Weir Sukollawat ។ 


ក្នុងនោះផងដែរ លោក Pope thanawat ត្រូវបានគេសាកសួរថា លោកនៅមានឱកាសនៅឡើយព្រោះ នាង Bella នៅមិនទាន់រៀបការនៅឡើយទេ ស្រាប់តែតារាសម្តែងវ័យ​ ៣៥ ឆ្លើយទាំងកំប្លែងថា រវាងលោកនិង Bella មិនអាចក្លាយជាគូស្នេហ៍ពិតប្រាកដបានទេ ព្រោះគាត់ក្លាយមិត្តប្រុសរបស់នាង ដោយសារតែគាត់មានសាច់ដុំធំៗ ។ 


គាត់ពិតជាមិនបានគិតអ្វីជាមួយនិងតារាស្រីរូបនេះពិតមែន ព្រោះនេះគឺគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ហើយគាត់ជឿថា លោក Weir ក៏មិនបានប្រច័ណ្ឌនោះដែរ ។ លោក Pope thanawat បញ្ជាក់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee