ព័ត៌មានកំសាន្ត ៖ គូស្នេហ៍មួយគូដែលកាន់តែបង្ហាញភាពផ្អែមល្អែមនិងកាន់តែទទួលបានប្រជាប្រិយភាពពីក្រុមអ្នកគាំទ្ររបស់ខ្លួន នោះគឺនាង Kimmy Kimberly និងមិត្តប្រុសរបស់នាង គឺលោក Mark prin ។ កាលពីពេលថ្មីៗនេះ តារាថៃទាំងពីរដួងនេះត្រូវបានគេអញ្ជើញឲ្យរូបថតបែបនេះសិចសុីឲ្យទស្សនាវដ្តី ហើយក៏ជាចំណុចដ៏ក្តៅកគុកផងដែរ ដែលធ្វើឲ្យ Fans ពេញចិត្តកាន់តែខ្លាំង ក្រោយបានឃើញគូសង្សារមួយគូនេះកាន់តែ Sweet ខ្លាំងឡើងៗ ។
ដោយយោងតាមការបង្ហោះរបស់ នាង Kimberly និង Mark prin បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹកដែលពួកគេបង្ហោះនៅលើគណនី instagram រៀងៗខ្លួន ព្រោះមិនត្រឹមតែមើលទៅជាគូស្នេហ៍ដែលសាកសមនោះទេ វាថែមទាំងគួរឲ្យស្រលាញ់ ហើយពោរពេញទៅដោយភាពសិចសុីទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook