CamNews

តារា 

តារាស្រីសាច់សខ្ចី បែរជាត្រូវរងការទិះតៀន ក្រោយឃើញមុខហើមជាងមុន

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានបង្ហោះរូបរបស់ Son Naeun ដែលជាសមាជិកក្រុម APink ជាមួយនឹងការភ្ញាក់ផ្អើលដ៍មួយដោយសារតែមានការកត់សម្គាល់ឃើញថា នាងមានមុខហើមជាងមុខឆ្ងាយណាស់ ។ ប្រជាជនមានការសង្ស័យថា តារាស្រីរូបនេះ ​បានទទួលយកការចាក់ថ្នាំ botox ដើម្បីបង្កើនសម្រស់របស់នាង ។ 

បន្ទាប់ពីបានបង្ហោះរូបភាពរបស់នាង ប្រជាជនអាចកត់សម្គាល់បានថា តើមុខរបស់នាងគឺបានហើមជាងមុនខុសពីធម្មតា ។ ប្រជាជនបានធ្វើការប្រៀបធៀបជាមួយនិង មុខមាត់ដែលមានទំរង់ធម្មតារបស់នាង ។ ហើយក្រុមអ្នកគាំទ្រមួយចំនួនមានការសង្ស័យថា នាងបានធ្វើការស្រកទម្ងន់សារជាថ្មីម្តងទៀត ។ ទោះបីជាយ៉ាងណាក៍ដោយ អ្នកដែលសំអិតសំអាងខាងក្រែមម្រៅ ឬ អាចនិយាយបានថា អ្នកដែលចាក់ថ្នាំ​ (botox) ឲ្យទៅតារាស្រី បានធ្វើការប្រឆាំងជាមួយនិង ក្រុមអ្នកគាំទ្រនិង​​ ប្រជាជនថែមទៀតផង​ ។ 

ទោះបីជាយ៉ាងណាក៍ដោយ រឿងអ្នកអស់នេះបង្កើតបានជាបញ្ហា សម្រាប់តារាស្រីរូបនេះ ហើយក្រុមអ្នកគាំទ្រ និងប្រជាជនទាំងអស់ នឹងធ្វើការទិះតៀនជាមិនខានឡើយ ។ 



តោះអានមតិយោបល់របស់ប្រជាជន​ និងក្រុមអ្នកគាំទ្រ ដែលពួកគេបានធ្វើការបង្ហោះ ទាំងអស់គ្នា ៕ 

 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Seoul South korea kpop Son Naeun APink