CamNews

សំណើច 

ការស៊ុត Penalty 11m ចម្លែកមិនធ្លាប់មាន

Awana Diab បែរខ្នងទៅកាន់ អ្នកចាំទីនៅពេលស៊ុត Penalty 11m។

ករណីនេះបានកើតឡើងក្នុងការប្រកួតមតិ្តភាពរវាង សហព័ន្ធអារ៉ាប់រួម (UAE) និង Lebanon កាលពីថ្ងៃអាទិត្យកន្លងមក។

នៅពេលត្រូវបានភារកិច្ចស៊ុត 11m នៅនាទី ទី78​ របស់ការប្រកួត Diab បានបែរខ្នងទៅកាន់
អ្នកចាំទី​ដោយចេតនា ហើយប្រើកែងជើង....ដើម្បីស៊ុត។ ករណីដែល​មិនគិតស្មាននេះបាន​
ធ្វើឲ្យអ្នកចាំទីរបស់ Lebanon ត្រូវភ្ញាក់ផ្អើល ហើយចេះតែឈរមើលបាល់ចូល Goal តែម្តង។
UAE ឈ្នះ Lebanon 6-2។

កីឡាករ Diab

Srecko Katanec, អ្នកបង្វឹកបង្វឺនរបស់ UAE បានឲ្យដឹងថាគាត់វាយតំលៃខ្ពស់ចំពោះការស៊ុត
របស់Diab។ ក៏ប៉ុន្តែ Katanec ក៏បានប្តូរឲ្យ Diab ចេញបន្ទាប់ពីការស៊ុត 11m នេះ ហើយក៏បាន​
សង្កត់ធ្ងន់ថានឹងផាកគាត់ដោយសារអំពើ"ខ្វះការគោរពចំពោះក្រុមមិត្ត"នេះ៕



ប្រភព៖ vnexpress
ដោយ៖ ណាវី

Tags: