ភ្នំពេញៈ ចាប់តាំងពីតារាចម្រៀង និងសម្តែង កញ្ញា គឹម លីហ្សា បានឡើងយន្តហោះទៅសម្តែង
នៅអូស្ត្រាលី អស់រយៈពេលជាច្រើនសប្ដាហ៍មក គេសង្កេតឃើញថា នាងឧស្សាហ៍ បង្ហោះរូបថត
បង្ហាញពីភាពផ្អែមល្ហែម ល្អូកល្អឺន ជាមួយ បុរសកំពូលស្នេហ៍នៅលើទឹកដីអូស្ត្រាលី។ ផ្ទុយស្រឡះ
នឹងការអះអាង របស់នាង កាលពីពេលកន្លងមកថា នាងមិនមានទំនាក់ទំនងស្នេហា ក្រៅឆាក ជា
មួយបុរសណាម្នាក់ឡើយ ។
គេនៅចាំបានថា តារាសម្តែង សាច់សប្រៀបដូចបណ្តូលចេក កញ្ញា គឹម លីហ្សា កន្លងមក ធ្លាប់
ចេញមុខបដិសេធយ៉ាងដាច់ណាត់ថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ឡើយ
ដោយសារតែចង់យកពេល ប្រឡូកក្នុងវិស័យសិល្បៈសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ។ មិនតែ
ប៉ុណ្ណោះ កាលពីពេល គឹម លីហ្សា រៀបចំខោអាវដាក់វ៉ាលី អូសឡើងយន្តហោះ ចេញទៅសម្តែង
នៅអូស្ត្រាលីនោះ នាងបានបញ្ជាក់ថា ការចេញទៅក្រៅប្រទេស លើកនេះគឺនាងចេញទៅសម្តែង
ជាមួយតារាចម្រៀងប្រុសស្រី ជាច្រើនដួងទៀត មិនមែនចេញទៅបង្កាត់ភ្លើងស្នេហ៍ ឬក៏ទៅសាង
ភាពផ្អែមល្ហែមជាមួយ អតីតគូស្នេហ៍ដែលរស់នៅលើទឹកដីដនោះឡើយ ។
ក្រោយពីស្រីស្អាតសំឡេងស្រទន់ កញ្ញា គឹម លីហ្សា បានបោះជំហានទៅដល់ទឹកដីអូស្ត្រាលីភ្លាម គេក៏បានឃើញរូបថតរបស់នាងជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Face
book ភ្លេត ដោយនៅក្នុងរូបថតនោះ គេស្រីស្អាតរូបនេះបង្ហាញភាពសិទ្ធិស្នាល ជាមួយបុរសរូប
រាងសង្ហាមាឌមាំ ដែលជាអាណិកជន និងជាអតីតសង្សារ ដែលធ្លាប់ជួបប្រទះការប្រះស្រាំជាមួយ
គ្នា កាលពីពេលកន្លងមកជាមួយនាង។
ប៉ុន្តែថ្មីៗនេះនាង បែរជារំលេចរូបថតផ្អែមល្ហែម ជាមួយសង្សារ នៅលើ Facebook ធ្វើរំភើយ
ដោយតាមរយៈរូបនេះ ទស្សនិកជនដឹងយ៉ាងច្បាស់ថា គូស្នេហ៍មួយនេះ ប្រហែលជាអាចមាន
ពន្លឺស្នេហ៍ ឈានដល់ពិធីមង្គលការ នៅក្នុងពេលឆាប់ៗខាងមុខនេះ ជាក់ជាមិនខាន ។
នៅពេលនេះ LookingTODAY មិនទាន់អាចទាក់ទង ទៅស្រីស្រស់ច្រមុះស្រួច កញ្ញា គឹម លីហ្សា
បានទេ ដោយសារតែពេលនេះនាងកំពុងតែ មានវត្តមានសម្តែងនៅក្រៅប្រទេសនៅឡើយ ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល