CamNews

តារា 

លេចលឺថា Heechul ក្រុម Super Junior មានទំនាក់ទំនងពិសេសជាមួយតារាចំរៀងដ៏ស្រស់ស្អាតនាង Son Dam Bi

Heechul សមាជិកក្រុម Super Junior បានបង្ហើបពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង តារាចំរៀង Son Dam Bi។ មានការងឿងឆ្ងល់មួយថា មិត្តរួមអាជីពរបស់ Heechul  គឺនាង Son Dam Bi មើលទៅហាក់ ដូចជា ជិតស្និទ្ធនឹង គេណាស់ ប៉ុន្តែបែរជាហៅ Heechul ថាជាមិត្តភក្តិទៅវិញ។ Heechul ត្រូវបានអញ្ជើញ មកជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី KBS2 "Hello" ដែលចាក់ផ្សាយ កាលពីថ្ងៃទី ១៥ កញ្ញា ដើម្បី បកស្រាយឲច្បាស់លាស់ ពីទំនាក់ទំនងនេះ។





Heechul បាននិយាយថា៖ គេក៏មានមិត្តភក្តិភេទផ្ទុយគ្នាដែរ គេបានកាន់ដៃនាង ហើយហៅនាង ថា “អូនសំលាញ់” ទោះបីជាហៅនាងដូច្នេះមែន ប៉ុន្តែគេមិនដែលគិតអ្វីផ្តេសផ្តាសលើនាងទេ។ Heechul បានរៀបរាប់ទៀតថា៖ គេធ្លាប់សួរនាងថា បើពួកយើងស្រលាញ់គ្នា តើយ៉ាងមិញដែរ? ភ្លាមៗនោះ នាងក៏បានឆ្លើយថា៖ នាងមិនដែលគិតពីរឿងនេះទេ។ ដូច្នេះ ទំនាក់ទំនងរបស់ ពួកគេទាំងពីរ គឺត្រឹមតែ ជាមិត្តភក្តិប៉ុណ្ណោះ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  kpopstarz
 

 

 


Tags: Son Dam Bi Heechul Super Junior