រូបភាពរបស់ Kyuhyun សមាជិកក្រុម Super Junior ពេលបញ្ចប់វិទ្យាល័យត្រូវបានលេចឡើង ដែលមានការ ខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបមកបច្ចុប្បន្ន។
Kyuhyun មានវត្តមាន នៅក្នុងកម្មវិធី MBC “Star Baragi” កាលពីថ្ងៃទី ១៨ កញ្ញា។ ហើយជាមួយគ្នានោះដែរ Kyuhyun គឺជាជនរងគ្រោះ នៅពេលដែល Song Euni ពិធីករក្នុងកម្មវិធីនោះ បាន បង្ហាញ album រូបថតរបស់គេ តាំងពីពេលបញ្ចប់វិទ្យាល័យ ដែលធ្វើឲទស្សនិកជនទាំងអស់មាន ការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ មានភាពខុសគ្នារវាងរូបថតនោះ និង ពេលបច្ចុប្បន្ន។
Kyuhyun បានបកស្រាយាថា៖ គេធ្លាប់បានទទួលការវះកាត់ភ្នែក។ Kang Hodong បានសួរថា៖ ហេតុអ្វី បានជាគេមានត្របកភ្នែកពីរជាន់តែម្ខាង? Kyuhyun ឆ្លើយថា៖ កាលពីមុន គេគ្មានត្របកភ្នែកទាំងសងខាង ប៉ុន្តែដោយសារតែការវះកាត់ទើបវាទៅជាដូច្នេះ។ Kyuhyun បានងើយក្បាល ហើយនិយាយទៀតថា៖ គេគ្មាន ត្របកភ្នែកពីរជាន់ទេ ប៉ុន្តែគេក៏ជាបុរសសង្ហាម្នាក់ដែរ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ koreaboo