CamNews

តារា 

ថ្មី!! Sungmin សមាជិកក្រុម Super Junior កំពុងមានស្នេហាជាមួយនឹង តារាសំដែងស្រី Kim Sa Eun

នាង Kim Sa Eun បានបញ្ជាក់ថា នាងកំពុងមានទំនាក់ទំនងជាមួយនឹង Sungmin សមាជិកក្រុម Super Junior។ ពួកគេទាំងពីរនាក់ស្គាល់គ្នាតាមរយៈតន្ត្រី ហើយកាលពីមុនក៏បានណាត់គ្នាទៅមើល “Priscilla” ផងដែរ។





មានអ្នកឃើញផ្ទាល់ភ្នែកបាននិយាយថា៖ គេបានឃើញ
Sungmin ពាក់មួកបាំងមុខយ៉ាងជិត ដើម្បីកុំឲ អ្នកដទៃមើលគេស្គាល់ ហើយបើតាមមើលទៅ Sungmin និង Kim Sa Eun ហាក់ដូចជាកំពុងណាត់គ្នា។ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត បានប៉ាន់ស្មានថា ពួកគេទាំងពីរទាក់ទងគ្នាតាមរយៈ profile សង្គម សំលៀកបំំពាក់គូរស្នេហ៏ និងអ្វីជាច្រើនទៀត។

បើតាមសេចក្តីរាយការណ៏ទូរទស្សន៏ ភ្នាក់ងាររបស់
Kim Sa Eun បានអះអាងថា Sungmin និង Kim Sa Eun កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងរបស់គេទាំងពីរ។ រីឯSM Entertainment ភ្នាក់ងារ របស់ Sungmin ក៏បានបញ្ជាក់ពីរឿងនេះផងដែរ។

 


 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo 

 


Tags: KIM SA EUN SUPER JUNIOR SUNGMIN kpop