នំពេញៈខណៈដែលបច្ចុប្បន្ន គេសង្កេតឃើញថា វត្តមានតារាស្រីល្បីឈ្មោះ ជាច្រើនដួង បានបញ្ចប់អាជីពសិល្បៈទៅសាងគ្រួសារ ជាបន្តបន្ទាប់ ទាំងតារាជើងចាស់ និងតារាចំណូលថ្មី និងបានរស់នៅប្រកបដោយសុភមង្គល។ ដោយឡែកតារាចម្រៀង និងជាតារាសម្តែង សិចស៊ីសម្បូរសាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី បែរជាប្រកាសថា ខ្លួនទំនេរគ្មានម្ចាស់ចិត្ត និងប្រកាសក្តែងៗថា ចង់បានប្តី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។
កញ្ញា សាន សុម៉ាលី ត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយរូប មិនសមប្រកបនឹងរឿងស្នេហា ព្រោះជានិច្ចកាលមនុស្សដែលនាងស្រឡាញ់ តែងតែបញ្ចប់ជាមួយនាង ពាក់កណ្តាលទី ធ្វើឲ្យនាងឈឺចាប់ស្អិតទ្រូង គ្មានពេលល្ហែល្ហើយរហូតដល់នាងសម្រេចចិត្ត បង្ហោះសារជាភាសាខ្មែរ នៅលើបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់របស់នាង បង្កប់ន័យឈឺចាប់ និងមានចេតនាចង់ប្រកាសរកប្តីថា "ចង់បានប្តីល្អ សង្សារល្អ ចេះស្រឡាញ់ និងមិនមើលងាយគ្នា គេចេះដោះស្រាយបញ្ហា លំបាកជាមួយគ្នា សាធុ..! សូមកុំឲ្យជួបមនុស្ស ប្រុសអន់ចរឹកអ៊ីចឹងទៀត ហើយប្រាប់ត្រង់ចុះ អ្នកឯង ធ្វើឲ្យខ្ញុំអស់ចិត្តមែនហើយ មនុស្សដូចអ្នកបានតែ ជួបពួកស្រីយ៉ាគីលូក(ស្រីរកស៊ីផ្លូវភេទ) ទេ បានត្រូវ (ទើបត្រូវ)។ បើនិយាយឲ្យចំ គឺអាណាក៏យកបានដេក " ។
តាមរយៈសម្តីទាំងអស់នេះ ហាក់ស្តែងឲ្យឃើញថា តារាស្រីមានដើមទ្រូងមូលក្បំ កញ្ញា សាន សុម៉ាលី កំពុងតែជួបប្រទះនូវវិបត្តិសេ្នហ៍ ដោយសារតែសង្សារសំណព្វចិត្ត មានចិត្តរេចុះរេឡើង ឬកំពុងតែក្បត់ចិត្តនាង ហើយអាចគិតថា នាងជាមនុស្សគ្មានតម្លៃ ធ្វើឲ្យនាងចុកចាប់ ស្ទើរក្អួតឈាម និងប្រាថ្នាចង់ជួបតែបុរសល្អ ប្តីល្អ បន្ទាប់ពីនាងជួបបុរសមិន សមប្រកប ខាងលើ ។
ដូច្នេះចង់ដឹងថា តារាស្រីដែលចូលប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំ កញ្ញា សាន សុម៉ាលី អាចមានវាសនា បានជួបអនាគតស្វាមី ដូចការប៉ងប្រាថ្នារបស់នាង ឬយ៉ាងណា មានតែរង់ចាំអ៊ុតមើល ចម្លើយនៅពេលក្រោយ ទាំងអស់គ្នា.. បន្ទាប់ពីនាងស្វែងរកម្ចាស់បេះដូង និងប្រកាសចូលរោងការតាមប្រពៃណី ក្នុងថ្ងៃអនាគត៕