ព័ត៌មានកំសាន្ត ៖ ជាលើកដំបូង មានក្រុមអ្នកកាសែតបានរាយការណ៍ថា ជារឿយៗកម្មវិធីរបស់លោក Song Joong Ki ដែលនឹង ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិន ត្រូវបានលក់សំបុត្រដោយខុសច្បាប់នៅក្នុងតម្លៃកប់ពពក ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Soompi បានឲ្យដឹងថា ពេលនេះសំបុត្រដែលត្រូវលក់ឲ្យក្រុមអ្នកគាំទ្រ របស់គាត់នៅក្នុងប្រទេសចិន ត្រូវបានគេមើលឃើញថា មានការខុសច្បាប់យ៉ាងខ្លាំង ។
សំបុត្រសម្រាប់ក្រុមអ្នកគាំទ្រនៅ Beijing នៅថ្ងៃទី ១៤ ខែឧសភា បានធ្វើការឡើងថ្លៃខ្ពស់ដល់ទៅ ៦៨០០ យ័ន ស្មើរនិង (១៤២៥ $) រីឯសំបុត្រធម្មតាវិញបានត្រឹមតែ ១០៨០ យ័នតែប៉ុណ្ណោះ ដែលស្មើរនិង (២២៦$) ។
សំបុត្រដែលលក់ដោយខុសច្បាប់នេះ ត្រូវបានលក់ដោយកេងប្រវ័ញការរីកចម្រើនរបស់តួឯកប្រុសនេះ នៅក្នុងប្រទេសចិន ។
សំបុត្រទាំងនេះ ត្រូវបានដាក់នៅក្នុងតម្លៃខ្ពស់សម្រាប់ការជួបជុំ នៅថ្ងៃទី ១៣ ខែឧសភា មុនពេលចាប់ផ្តើមកម្មវិធី ។
សម្រាប់ពេលព្រឹកសំបុត្រត្រូវបានដាក់លក់នៅក្នុងតម្លៃ ១៥០០ យ័ន ដែលស្មើរនិង (៣១៤$) ហើយសម្រាប់ពេលរសៀល ត្រូវបានដាក់លក់ សារជាថ្មីឡើងម្តងទៀត នៅក្នុងតម្លៃ ៨០០ យ័ន ដែលស្មើនិង (១៦៧ $) ។
ទទ្ទឹមនឹងនេះដែរ Song Joong Ki បានជួបជុំក្រុមអ្នកគាំទ្ររបស់គាត់ នៅក្នុងទីក្រុង Beijing នៅថ្ងៃទី ១៤ ខែឧសភានេះ នៅតែទទួលបានជោគជ័យ ។
គួរបញ្ជាក់ឲ្យដឹងថា Song Joong Ki នឹងបន្តដំណើរទស្សនកិច្ចនៃប្រទេសចិន នៅក្នុង Wuhan នៅថ្ងៃទី ២១ ខែមេសា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop