កូរ៉េ ៖ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ តារាសម្តែងប្រុសលោក Song Joong Ki បានហោះហើរទៅកាន់ប្រទេសព្រុយនេ ដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅទីនោះ ។
យោងតាមទៅប្រភពផ្លូវការរបស់វេបសាយ Chinese បានឲ្យដឹងថា Song Joong Ki មានភាពរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រជាមួយនិងស្នាមញញឹមដ៏ផ្អែមល្អែមនៅពេលដែលតារាប្រុសរូបនេះទៅដល់ព្រលានយន្តហោះ ។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះក៏នៅតែមើលទៅសប្បាយចិត្តជាមួយនិងអ្នកគាំទ្រពីខាងក្នុងភោជនីយដ្ឋានដែលកំពុងរង់ចាំវត្តមានរបស់លោកផងដែរ ។
ទង្វើសប្បាយរីករាយរបស់ Song Joong Ki បានធ្វើឲ្យមហាជនសង្ស័យថា លោកមិនសាកសមជាមនុស្សដែលកំពុងតែមានបញ្ហាជាភរិយាឡើយ ។ ទទ្ទឹមនឹងនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រគិតថាព័ត៌មានដែលថា Song Joong Ki និង Song Hye Kyo លែងលះគ្នាមិនមែនជាការនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop