CamNews

ប្លែកៗ 

នារី​វ័​យ​ក្មេង​ម្នាក់ បាត់​បង់​ជីវិត​ដោយ​ប្រតិ​កម្ម ក្រោយ​ពី​ថើប​មាត់​មិត្ត​ប្រុស ដែល​ទើប​​​ញ៉ាំ

(កាណាដា)៖ នារីវ័យក្មេងអាយុ២០​ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ បន្ទាប់ពីនាងរំជើងរំជួល ដោយការថើបជាមួយមិត្តប្រុស ដែលទើបនឹងបរិភោគ នំសាំងវិចសណ្តែកដីរួច បណ្តាលនាងប្រតិកម្ម ដែលស្ទើរតែមិនគួរឲ្យជឿ។

នាង Myriam Ducre-Lemay មិនដែលប្រាប់មិត្តប្រុសថា នាងអា​លែកហ្ស៊ី ជាមួយសណ្តែកដីទេ ស្រាប់តែថ្ងៃដែលនាង និងមិត្តប្រុសថើបជញ្ជក់មាត់គ្នា យ៉ាងស្អិតរមួតនោះ ក៏កើតអាការៈប្រតិកម្មមួយរំពេច បណ្តាលឲ្យ Ducre-Lemay ប្រកាច់រហូតដល់ដួលសន្លប់ ហើយនាងក៏មិនបាន ដាក់ថ្នាំតាមខ្លួនដែរ ទើបបណ្តាលឲ្យបាត់បង់ជីវិតយ៉ាង អណោចអធ័ម ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យ បានបន្តិច។

ក្រុមគ្រួសារ និងមិត្តភក្តិនារីរងគ្រោះ មានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់ Ducre-Lemay ដែលវាជារឿងមួយសឹងតែ មិនគួរឲ្យពួកគេជឿថា នាងត្រូវស្លាប់ ព្រោះតែប្រតិកម្មសណ្តែកដី ដោយគ្រាន់តែការថើប​ជាមួយមិត្តប្រុស បែបនេះឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news