CamNews

តារា 

Minho សមាជិកក្រុម SHINee ត្រូវបញ្ចូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់

កូរ៉េ ៖ លោក Minho សមាជិកក្រុមតារាចម្រៀង SHINee ត្រូវបានបញ្ចូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីរងរបួសត្រង់មុខខណៈពេលកំពុងតែថតខ្សែភាពយន្តខ្នាតធំ ដែលមានចំណងជើងថា Jangsari 9.15 ។ 

យោងទៅតាមភ្នាក់ងាររបស់គាត់បានឲ្យដឹងថា តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសនៅក្នុងឈុតពិសេសមួយនៅក្នុងរឿង ដែលជាឈុតហោះហើរ ។  ហើយឈុតនោះត្រូវបានគេដឹងថាថតនៅ Yeongduk ។ 

ប្រភពដដែលបានបន្តទៀតថា តា​រាចម្រៀងកូរ៉េរូបនេះនឹងត្រលប់មកកន្លែងថតជាថ្មីម្តងទៀត បន្ទាប់ពីមុខរបួសបានជាសះស្បើយ ១០០ ភាគរយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ koreaboo


Tags: Shinee Minho Seoul South Korea Kpop