ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ មានស្រី មានប្រុស ប្រមាណជាង១០នាក់ ជិះម៉ូតូ៥ទៅ ៦ គ្រឿង
បានព្រួតវាយទៅលើ យុវជនចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង ប្លន់យកដោយ សុវត្ថិភាព
ខណ:យុវជនរង គ្រោះចេញពីក្លឹបអារីណា កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូល
ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សនៅវិទ្យាល័យបឹងត្របែក
សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថាយុវជន២ នាក់ខាងលើនេះទី ១ ឈ្មោះ ម៉ម រតនា ភេទប្រុស អាយុ
២៥ ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និង ទី ២ ឈ្មោះ រាជ
ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ។ ម៉ូតូរបស់ពួកគេដែល ត្រូវក្រុមក្មេងស្ទាវ
ព្រួតវាយយកទៅបាត់ខាងលើនេះម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2774 ។
ជនរងគ្រោះបាននិយាយ រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូ
មួយគ្រឿង ម៉ាកវីវ៉ា ចេញពីក្លឹបរាំកម្សាន្ត អារីណា ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ ៤៨៤
ឡើងទៅផ្លូវព្រះមុនីវង្ស រហូតដល់ ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវប្រុសស្រី
ប្រមាណ១០ នាក់ ជិះម៉ូតូ ៥ទៅ ៦ គ្រឿង មកព័ទ្ធវាយទៅ លើពួកគេ បណ្តាលឲ្យរងរបួស
បែកមុខបែកមាត់ហើយក្រុមក្មេងស្ទាវខាងលើបានលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន
បាត់ដោយ សុវត្ថិភាព។
ក្នុងករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ផង
ដែរប៉ុន្តែក្រុមជនសង្ស័យរត់គេចខ្លួនបាត់អស់ទៅហើយ។ប៉ុន្តែសមត្ថកិច្ចខណ្ឌចំការមនបាន
ត្រឹមតែ ហៅជនរងគ្រោះ សួរនាំ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើម
ថ្កូវ ទុកជាឯកសារ សម្រាប់ធ្វើការស្រាវជ្រាវនាពេលក្រោយទៀត៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល