CamNews

តារា 

ពេជ្រ សោភា៖ «ថ្ងៃ​ខួប​កំណើត ជា​ថ្ងៃ​ដែល​កូន​រីក​រាយ​ ប៉ុន្ដែ​ជា​ការ​​រំឭក ថ្ងៃ​​ដែល​ម្ដាយ​ឈឺ​ចាប់

(ភ្នំពេញ)៖ តារាចម្រៀង​របស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញ​​អា​រម្ម​ណ៍ ​​សប្បាយ​ និងរំភើបខ្លាំង ខណៈឃើញអ្នកគាំទ្រ បានរៀបចំ​ទិញនំ ធ្វើពិធីខួប​កំណើតឲ្យនាង ដ​ល់ផ្ទះយ៉ាងពិសេស កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះ។

តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស របស់តារាចម្រៀង ដ៏មាន​ប្រជាប្រិយ អ្នកនាង ពេជ្រ សោភា នាឱកាសថ្ងៃខួប​កំ​ណើ​ត ដែលមា​នវត្តមានមិត្តភក្តិ​ អ្នកគាំទ្រជាច្រើន ឈថតជាមួយនោះ គេសង្កេតឃើញតារាចម្រៀង កំពុងរងនូវព័ត៌មានជាច្រើន​រូបនេះ ហា​ក់មានអារម្មណ៍​ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានទឹកមុខសប្បាយឥតឧបមា ស្ទើរតែនិយាយមិនចេញ ព្រោះអ្វីដែល Fan របស់នាងធ្វើឲ្យពេលនេះ គឺពុំបានដឹងខ្លួន មុនទាល់តែ​សោះ ​ដូច្នេះទើ​បធ្វើឲ្យ​នាងមានការភ្ញាក់ផ្អើល ហើយថែមទាំងញញឹមបិតមាត់ មិនជិតទៀតផង។

ជាមួយគ្នានេះដែរ ក្រៅពីអរគុណដល់ Fan អ្នកគាំទ្រហើយនោះ អ្នកនាង ពេជ្រ សោភា ក៏បាន​សរសេរ​បង្ហា​ញការដឹងគុណ ចំពោះអ្នកម្តាយជាទីស្រឡាញ់ថា « អរគុណម៉ែ ដែលមិនសំរាន្តហើ​យចាំឆ្លងខួបកំណើតជាមួយកូន។ ថ្ងៃខួបកំណើតជាថ្ងៃដែលកូនរីករាយ តែកូនក៏មិនភ្លេចថា វាជាថ្ងៃដែលម៉ែពិបាកបំផុត ក្នុងការបង្កើតខ្ញុំមក អរគុណម៉ែ បើគ្មានម៉ែក៏គ្មាន កូននៅថ្ងៃនេះ។ ទោះគ្មានកម្មវិធីធំដំ តែខ្ញុំសប្បាយចិត្ត ដែលបាននៅក្បែរម៉ែ​ នៅថ្ងៃនេះ ជូនពរម៉ែសុខភាពល្អ។ កុំសប្បាយភ្លេចអ្នកម្ដាយ នៅផ្ទះណា នៅថ្ងៃខួបនេះ ព្រោះនេះក៏ជាថ្ងៃដែលគាត់ឈឺចាប់ខ្លាំងបំផុតដែរ..!»។

ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាចម្រៀង​ល្បីឈ្មោះ លំដាប់កំពូលប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា នេះដែរ ក៏មានការ Comment ជូនពរយ៉ាងព្រោងព្រាត ផងដែរ​​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV