CamNews

ប្លែកៗ 

ថែរក្សាក្រចកដៃដើម្បីបានជួបអ្នកល្បី

ជារៀងរាល់សប្តាហ៍ លោកស្រី Jazz Ison Sinkfield នៅទីក្រុង Atlanta រដ្ឋ Georgia អាមេរិក
បានប្រើជាង8ម៉ោង និងជាង 248USD ដើម្បីថែរក្សានូវឈុតក្រចកដៃខ្លួនដែលមានប្រវែង
ជាង 4m។

លោកស្រី Jazz មានមោទនភាពណាស់ចំពោះ ក្រចកដ៏វែង និងមានគ្រប់ពណ៌របស់ខ្លួន

លោកស្រី Jazz ទុកក្រចកនេះបាន​ 22ឆ្នាំហើយ។ គាត់ចាប់ផ្តើមធ្ចើការថែរក្សាក្រចកតាំង
ពីពេលបានអាយុ 20ឆ្នាំដោយមានសេចក្តីសង្ឃឹមថា នៅថ្ងៃណាមួយគាត់នឹងមានឱកាស
បង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាទូរទស្សន៍ Oprah Winfrey។

តាមព័ត៌មានរបស់កាសែត The Sun បានឲ្យដឹងថា ក្រចកវែងពេកក៏ធ្វើឲ្យជិវភាពរស់នៅ
របស់គាត់មានការលំបាក់លំបិនដែរ។ កិច្ចការធម្មតាដូចជាចងខ្សែរស្បែកជើង ឬដោះ
គ្រឿងអលង្ការក៏ក្លាយទៅជាកិច្ចការមិនងាយស្រួលចំពោះគាត់ទេ។



ប្រភព៖ ngoisao, the sun
ដោយ មិនា

Tags: