CamNews

តារា 

មាន សូនីតា ស្ងាត់ៗ មានផ្ទៃពោះ ជិតគ្រប់ខែ ?

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីស្រស់សោភា កញ្ញា មាន សូនីតា ដែលមហាជនទូទៅ
មើលឃើញ ថាបច្ចុប្បន្នកំពុងតែ មានយីអ៊ុនខ្ពស់ នៅក្នុងពិភពសិល្បៈ ទាំងការសម្តែង ខ្សែភាព
យន្ត និងថតស្ពតពាណិជ្ជកម្មនោះ ស្រាប់តែថ្មីៗនេះ នាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក នៅ
លើបណ្តាញសង្គមហ្វេសប៊ុក Facebook បង្ហាញពីទិដ្ឋភាព រាងកាយរបស់នាង ពេលមានផ្ទៃ
ពោះជិតគ្រប់ខែ ។

ដោយសារតែឃើញរូបភាព បែបនេះធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មួយចំនួន មានការងឿង
ឆ្ងល់ថា ហេតុអ្វីបានជាស្ងាត់ៗ កញ្ញាមាន សូនីតា មានផ្ទៃពោះអ៊ីចឹង ? បើពីពេលមុនៗមិនដែល
ឃើញនាងរៀបការផងហ្នឹង ? មូលហេតុដែលនាំឲ្យមហាជនទូទៅ បានឃើញរូបភាពរបស់ តារា
សម្តែងសាច់ស មាន សូនីតា និងមានការងឿងឆ្ងល់ បែបនេះដោយសារតែ ពីពេលមុនៗមក គេ
មិនដែលឃើញនាង បង្ហោះរូបភាព យ៉ាងដូច្នេះនោះទេ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេស
ប៊ុករបស់នាង ។

តែទោះជាយ៉ាងណារូបភាព ដែលកញ្ញា មាន សូនីតា បង្ហោះនៅលើ Facebook របស់នាង ហើយ
មហាជនបានឃើញ និងមានការងឿងឆ្ងល់ពេលនេះ គឺគ្រាន់តែជាឈុតឆាក ក្នុងសម្តែងក្នុងខ្សែភាព
យន្តតែប៉ុណ្ណោះ ព្រោះវាមិនមែនជាការពិតនោះទេ ។

តាមរយៈរូបភាពមានផ្ទៃពោះ ជិតគ្រប់ខែរបស់កញ្ញា មាន សូនីតា ដែលបានបង្ហោះលើ Facebook
នាពេលនេះត្រូវបានមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលនិយមប្រើប្រាស់ នៃបណ្តាញ
ទំនាក់ទំនង សង្គមដ៏ពេញនិយមមួយនេះ មានការកោតសរសើរ ស្ទើរគ្រប់ៗគ្នាថា កញ្ញា មាន សូ
នីតា តែងខ្លួនជាអ្នកមានផ្ទៃពោះអ៊ីចឹង ដូចស្រ្តីមានផ្ទៃពោះបេះបិទ ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mean sonita entertainment khmer star