ភ្នំពេញ ៖ កញ្ញា មាន សូនីតា ត្រូវបានមហាជនដាក់ងារអោយថា គឺជារាជនីក្រមា ដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងជាស្រ្តីពូកែមួយដួង គួរឲ្យមនុស្សភាគច្រើនយកគំរូ ទាំងការងារសិក្សា និងរឿងល្អផ្សេងៗ ដូចជាមុខជំនួញជាដើម ក្នុងនាមជាអ្នកសិល្បៈមួយរូប ។
ជាការពិតណាស់ ពាក្យចាស់លោកតែងពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ តារាសម្តែងស្រីរូបនេះ មានរូបរាងស្រស់ស្អាត និងឆ្លាតពីធម្មជាតិផង និងការខិតខំប្រឹងប្រែងរបស់កញ្ញាផងដែរ ។ បើនិយាយអំពីការអំណោយផលនៃសម្រស់វិញ កញ្ញា មាន សូនីតា មានរូបរាងស្រស់សោភាកាត់តាមអ្នកម្តាយ ។
ថ្មីៗនេះ រាជនីក្រមារូបនេះ បានបង្អួតសម្រស់របស់អ្នកម្តាយ ស្រស់ស្អាតមិនចាញ់ខ្លួនប៉ុន្មានទេ បើទោះបីជាអ្នកស្រីមានវ័យច្រើន និងមានកូនក្រមុំហើយក៏ដោយ ។ ចង់ដឹងថា ស្រស់ស្អាតដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា