CamNews

តារា 

Miley Cyrus ធ្លាប់ត្រូវខ្មោចលងនៅ London

Miley និងគ្រួសាររបស់នាង ធ្លាប់ជួបប្រទះនិង រឿងចំលែកគួរអោយខ្លាច ដែលគេជឿថាទាក់
ទង និង ខ្មោច កាលពីពួកគេទៅកំសាន្តនៅ London ។



នៅក្នុងបទសំភាសន៍ថ្មីៗនេះជាមួយទស្សនាវដ្ដី Elle UK Miley Cyrus បានប្រាប់នាងធ្លាប់បាន
ជួបប្រទះ រឿងខ្មោចលងម្តងនៅកន្លែងស្នាក់របស់នាង នៅទីក្រុង London ដែលមានទីតាំងនៅ
ទល់មុខ អគារពាណិជ្ជកម្ម Harrods ។ Miley រំលឹកឡើងវិញថា ទីនោះធ្លាប់ជាហាងនំបុ័ងដោយ
ពេលនេះ វាក្លាយជា  Apartment ។ ពេលដែលក្រុមគ្រួសារនាង ចូលទៅស្នាក់នៅទីនោះ នាង
បានយល់សប់ និង ជួបរឿងប្លែកៗជាច្រើន ដូចជាមានពេលមួយ ប្អូនស្រីរបស់នាង បានចូលទៅ
ងូតទឹក ហើយភ្លាមនោះទឹកដែលចេញពីផ្កាឈូក ប្រែទៅជាក្តៅខ្លាំង តែនាងមិនបានចុច ឬមួល
គន្លឺះអោយក្តៅឡើយ ។​  យប់ក្រោយមកទៀត  នាងបានឃើញស្រមោលខ្មៅដូចជាក្មេងប្រុស
ម្នាក់អង្គុយក្នុង  បន្ទប់ទឹករបស់នាង ធ្វើអោយនាងភ័យជាខ្លាំង ។ បន្ទាប់ៗមកទៀត រឿងអាក្រក់ៗ
ប្លែកៗចេះតែកើតឡើង ធ្វើអោយក្រុមគ្រួសាររបស់នាង បង្ខំចិត្តចាកចេញពីទីនោះ ទៅស្នាក់នៅ
សណ្ឋាគារ Soho វិញ ៕​

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: Miley Cyrus star enter