CamNews

តារា 

ក្រុមចម្រៀងមកថ្មីរបស់ ជប៉ុន ប៉ងឡើងលើ Girls' Generation

បើគេនិយាយពីក្រុម Girls' Generation នរណាៗក៏ស្គាល់ដែរមិនថានៅជប៉ុន ឬកូរ៉េនោះទេគឺល្បី
ហើយក្រុមនេះក៏មានកុងត្រាច្រៀងជាភាសាជប៉ុន អោយផលិតកម្មជប៉ុនផងដែរ ប៉ន្តែកាលពីពេល
ថ្មីៗនេះមានភាពកក្រើកដោយមានក្រុមចម្រៀងជប៉ុនឈ្មោះថា Bikyaku Jidai ដែលគេបានប្រាប់
ពីគោលបំណងក្រុមគេថានឹងធ្វើអោយក្លាយជា Girls' Generation ប្រចាំប្រទេសជប៉ុន

ក្រុមថ្មីនេះទើបនឹងបានឡើងមកប្រឡូកក្នុងសិល្បះក្នុងថ្ងៃនេះប៉ុណ្ណោះដែលពួកគេបានចេញលក់
នូវអាល់ប៊ុមទី ១ របស់គេដែលមានចំណងជើងថា PERFECT IMAGINATION។ ជាមួយគ្នាកាល
ពីប៉ុន្មានសប្ដាហ៍មុនក្រុមនេះក៏បានបង្ហោះវីដេអូបទចម្រៀងថ្មីដែលលេង Style តាម Girl's Gene
ration ហើយមើលទៅអ្នកប្រើប្រាស់ Internet មួយចំនួនសរសើរថាល្អជាង Girls' Generation ដាច់
តែម្ដង។

មេក្រុមថ្មីនេះបានផ្ដល់ចម្លើយប្រាប់អ្នកសារព័ត៌មានថា ក្រុមរបស់គេចង់ធ្វើអោយល្អជាង Girls' Gen
eration របស់កូរ៉េ ទោះបីជាមិនចង់មានបញ្ហាក៏ត្រូវតែប្រកួតប្រជែងដែរ ហើយតូចណាស់ក៏បាននៅ
ក្បែរៗដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jpopasia 

 


Tags: girls' generation kpop