CamNews

តារា 

Brad Pitt បង្ហាញស្នាមញញឹមជាថ្មី ក្នុងកម្មវិធីប្រគំ​តន្ត្រីសប្បុរស​ធម៌ ក្រោយ​ដោះស្រាយ រឿងក្តី​លែងលះ

(អាមេរិក)៖ Brad Pitt ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងការត្រឡប់ ចូលពិភពតារា ហូលីវូតជាថ្មីនៅក្នុងព្រឹត្តិការណ៍កម្មវិធី សប្បុរសធម៌ Malibu កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅនេះដែលមហាជនសម្លឹង ឃើញពីស្នាមញញឹម និងសំណើចរបស់លោក​ឡើងវិញហើយ​បន្ទាប់ពីជួបរឿងលែងលះដ៏ស្មុគស្មាញមួយរយៈមកជាមួយអតីតភរិយា។

ទោះបីជាកំពុងជួបរឿងមិនល្អ ក្នុងជីវិតគ្រួសារយ៉ាង ណាក៏ដោយ ប៉ុន្តែ Brad Pitt តារាវ័យ៥៣ឆ្នាំរូបនេះក៏នៅ តែទទួលបានប្រជា ​ខនសឺត​ដែលជាការ ប្រគំតន្ត្រីសប្បុរសធម៌នៅ Malibu នោះ Brad Pitt  ត្រូវបានគេមើលឃើញថាលោកអាចញញឹម និងសើចចេញហើយ​បន្ទាប់ពី និយាយគ្នាលេងជាមួយ Sting, David Spade, Chris Cornell និង Zach Galifianakis ដែលគ្រប់គ្នាយល់ថា តារាប្រុសរូបនេះហាក់​មានពេលវេលាល្អឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈធំមក។

Brad Pitt បានបង្ហាញមហាជននូវទឹកចិត្ត របស់ខ្លួនដែលបានចូលរួមសម្តែងក្នុងកម្មវិធីប្រគំតន្ត្រី សប្បុរសធម៌របស់ មូលនិធិស្រាវជ្រាវសុខាភិបាល EB ហើយលោកពិតជារីករាយណាស់ដែលបានទទួលក្តីស្រឡាញ់ពីមិត្តភក្តិជាច្រើន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brad Pitt