CamNews

កំសាន្ត 

ឆៃ លីដាឡែន ស្និទ្ធស្នាល​ជាមួយ ប្រុសប្លែក​មុខម្នាក់ សង្ស័យ​ជា​គូស្នេហ៍ថ្មី

ភ្នំពេញ៖ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែលតារាសិចស៊ី កញ្ញា ឆៃ លីដាឡែន បានចូលប្រឡូក ក្នុងវិថីសិល្បៈ ប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់ ប៉ុន្តែសម្រាប់រឿងរ៉ាវផ្ទាល់ខ្លួន របស់នាង ទាក់ទងរឿងស្នេហា តារាស្រីរូបនេះ ហាក់ដូចជាខំបិទបាំង មិនឲ្យមហាជនដឹង ពីចំណងស្នេហ៍របស់នាងឡើយ។ មិនថាទស្សនិកជន និងអ្នកសារព័ត៌មាន ព្យាយាមចោទសំណួរ សួរនាង ពីរឿងបេះដូងជាច្រើនលើកច្រើនសារ តែ ឆៃ លីដាឡែន មិនបានបង្ហើបឲ្យបានដឹងនោះទេ ។

ជាការពិតណាស់ សម្រាប់មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានអ្នកសិល្បៈជាច្រើន បានសម្រេចចិត្តបើកចំហរ រឿងស្នេហារបស់ពួកគេ ក្នុងនោះមានអ្នកសិល្បៈខ្លះ បានដឹកដៃគ្នាចូលរោងការ តាមប្រពៃណី ។ ដោយឡែកតារាសម្តែង និង ជាតារាចម្រៀង ចូលចិត្តលេងខ្លួនសិចស៊ី កញ្ញា ឆៃ លីដាឡែន បែរជាមានបំណង ចង់លាក់លៀម មិនរំឭកពីរឿងស្នេហា និងយកមកបើកកកាយជាសាធារណៈ ឲ្យអ្នកគាំទ្របានស្គាល់ឡើយ ។ ប៉ុន្តែនៅទីបំផុត អ្វីដែលជាចម្ងល់ ត្រូវបានលាតត្រដាងការពិត ប្រៀបដូចពាក្យចាស់ តែងពោលថា "ក្រដាសខ្ចប់ភ្លើង មិនជិតឡើយ "។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ កញ្ញា ឆៃ លីដាឡែន បានបង្ហាញតម្រុយវិជ្ជមាន លើរឿងស្នេហា សមប្រកបរបស់នាង ក្រោយពីបានបង្ហាញមុខបុរស វ័យស្របាលនាងម្នាក់ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់របស់នាង។ នៅក្នុងនោះ ឆៃ លីដាឡែន និងបុរសម្នាក់នោះ បានបង្ហាញពីភាពផ្អែមល្ហែម សិ្នទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ ថ្មោងថ្មីជាសាធារណៈ ។

បើទោះជាមានរូបភាព សិ្នទ្ធស្នាលបែបនេះក្តី Looking TODAY ក៏បានទាក់ទងទៅ កញ្ញា ឆៃ លីដាឡែន ដើម្បីសាកសួរពីអត្តសញ្ញាណ បុរសរូបសង្ហានោះថា ប្រាកដជាគូស្នេហ៍របស់នាង ឬយ៉ាងណា តែលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ នេះ ។ ទោះជាយ៉ាងណា Looking TODAY នឹងរង់ចាំទទួលការបកស្រាយ ពីម្ចាស់សាម៉ីខ្លួន កញ្ញារូបស្រស់ ឆៃ លីដាឡែន នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់ក្ដីសង្ស័យ៕

Photo by LookingTODAY

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news