CamNews

ព័ត៌មានជាតិ 

ពិពរណ៍ការងារ របស់អង្គការប៉ាសឺរែល នុយមេរិកកម្ពុជា ប្រចាំឆ្នាំ២០១៥

ភ្នំពេញ - អង្គការប៉ាសឺរែលនុយមេរិក កម្ពុជា (PNC) មានសេចក្តីសោមនស្សរីករាយ ក្នុងការបើក ទ្វារ នៃបរិវេណរបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍ពិពរណ៍  ការងារ ប្រចាំឆ្នាំ២០១៥ ដែលនឹង ប្រព្រឹត្ត ទៅនៅថ្ងៃ  សៅរ៍ទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច នេះ ជាឱកាសដ៏ល្អមួយសម្រាប់អង្គការប៉ាសឺរែលនុយមេរិក កម្ពុជា ដើម្បី  ស្វាគមន៍ក្រុមហ៊ុនជា ដៃគូ របស់ខ្លួនដើម្បីដាក់តាំងបង្ហាញពីឱកាសការងារ   ដែល ពួកគេមាន និងជាឱកាស សម្រាប់ មហា ជន ទូទៅជាពិសេសនិស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់កា រសិក្សាលើ ជំនាញផ្សេងៗ បាន ជួប ជាមួយ នាយោជកដោយផ្ទាល់ ដើម្បីស្វែងយល់  អំពីលក្ខណ្ឌ ចាំ បាច់   នានា ដែលជាតម្រូវ ការរបស់ទីផ្សារការងារបច្ចុប្បន្ន  ហើយក៏ជាឱកាសសម្រាប់អ្នកចូលរួម  បានស្តាប់ និង  សិក្សា ពី បទពិសោធន៍ ទស្សនៈជោគជ័យនានាដែលនឹងចែក រំលែកដោយវាគ្មិនកិត្តិយសល្បីៗ ជាច្រើរូប ដែលអញ្ជើញមកពីបណ្តាលក្រុមហ៊ុនធំៗនៅក្នុងប្រទេសកម្ពុជា។


តាមការគូសបញ្ជាក់របស់លោក រុន  សារឹម ប្រធាន  ការិយាល័យ ទំនាក់ទំនងខាងក្រៅ ដែលជា អ្នកដឹកនាំរៀបចំកម្មវិធីនេះបានឱ្យដឹងថា៖ មានក្រុមហ៊ុនធំៗ  ប្រមាណ  ជាង   ​២០ នឹងដាក់តាំង បង្ហាញឱកាសការងាររបស់ខ្លួន​ក្នុងកម្មវិធីនេះ ហើយសិក្ខាសាលាសំខាន់ៗជាច្រើនក៏ នឹងត្រូវរៀប ចំឡើងផងដែរក្នុងគោលបំណង   ផ្តល់  ចំណេះ ដឹង​ និងបទពិសោធន៍ជោគជ័យ ដល់អ្នកចូលរួម នានា។

កម្មវិធីសំខាន់ៗ

ម៉ោង  កម្មវិធី  អ្នកសម្របសម្រួល
 08:00 - 09:00 AM  ការអញ្ជើញមកដល់របស់អ្នកចូលរួម  
 09:00 – 09:30 AM កម្មវិធីសម្ភោធបើកពិពរណ៍ការងារ  

ឯកឧត្តម ណុះ ស្លេះ

អនុរដ្ឋលេខាធិការនៃ
ក្រសួងអប់រំ យុវជន
និងកីឡា

 09:30 – 10:00 AM ការអញ្ជើញទស្សនាការតាំងពិពរណ៍
របស់ភ្ញៀវ
កិត្តិយស
 
 10:00 - 11:30 AM ការប្រឹក្សាជាមួយអ្នកជំនាញអំពីរបៀប
ស្វែងរកការងារ
 ក្រុមហ៊ុន TOP JOB  (បន្ទប់ : B07)
 10:00 - 11:30 AM សិក្ខាសាលាស្តីពីគន្លឹះដើម្បីក្លាយជា
បុគ្គលជោគជ័យ
 

លោក សោម សម្បត្តិ
នាយកប្រតិបត្តិ នៃក្រុម
ហ៊ុនថ្នាំពណ៌ជាតិ ខាំ ផេន

 10:00 - 11:30 AM សិក្ខាសាលាស្តីពីសញ្ញាបត្រដែលទទួល
ស្គាល់ជា
សាកលនឹងជួយអោយនិស្សិតជំនាញ
ព័ត៌មានវិទ្យា
ទទួលបានប្រាក់ខែខ្ពស់ និងឱកាសការងារក្នុង ក្រុមហ៊ុនអន្តរជាតិធំៗ
 

លោក ហុង សុផានី
ប្រធានកម្មវិធីនៃក្រុមហ៊ុន
Cisco ប្រចាំប្រទេសកម្ពុជា
ឡាវ និងមីយ៉ាន់មា (បន្ទប់: A23)

 12:00 - 1:30 PM  ឈប់សម្រាក់អាហារថ្ងៃត្រង់  
 2:00 - 3:30 PM  ការប្រឹក្សាជាមួយអ្នកជំនាញអំពីរបៀប
ស្វែងរកការងារ
 ក្រុមហ៊ុន TOP JOB  (បន្ទប់ : B07)
 2:00 – 3:30 PM សិក្ខាសាលាស្តីពីគន្លឹះដើម្បីក្លាយជា
បុគ្គលជោគជ័យ
ឯកឧត្តម បណ្ឌិត ឧកញ៉ា គួច
ម៉ែងលី នាយកក្រុមហ៊ុន MJQ
Education Group (បន្ទប់:
B32)
 2:00 – 3:30 PM  សិក្ខាសាលាស្តីពីគន្លឹះដើម្បីជោគជ័យ
ក្នុងការងារ​និងអាជីវកម្ម
 

លោក​ ប៉ិច​ បូឡែន​ស្ថាបនិក និងនាយកប្រតិបត្តិ
នៃក្រុមហ៊ុន Westline
Education Group (បន្ទប់
 : A23)

 3:30 - 4:00 PM សិក្ខាសាលាស្តីពីអត្ថប្រយោជន៍នៃ
សញ្ញាបត្រ Microsoft
 

លោក សម សុខនាង
ប្រធានផ្នែកប្រតិបត្តិការ​
នៃក្រុមហ៊ុន Proseth
Solutions (បន្ទប់: B32)

 4:00 - 5:00 PM សិក្ខាសាលាស្តីពីអត្ថប្រយោជន៍ដើម្បី
ក្លាយជាសមាជិកនៃសមាគមអតីត
និស្សិតនៃ
អង្គការ PNC
 

លោក ម៉ាត់ ម៉ាន
ប្រធានសមាគមអតីត
និស្សិតនៃអង្គការ PNC
(បន្ទប់: B32)

 

 

អំពីអង្គការប៉ាសឺរែល នុយមេរិក កម្ពុជា

ប៉ាសឺរែលនុយមេរិច គឺជាអង្គការបារាំងដែរបានបង្កើតឡើងនៅឆ្នាំ២០០៥ និងប្រត្តិបត្តិការនៅក្នុង ប្រទេសកម្ពុជា វៀតណាម និង ហ្វីលីពីន។

ប៉ាសឺរែលនុយមេរិច  បានផ្តល់ឱកាសដល់យុវជនក្រីក្រ តាមរយៈការកសាងសមត្ថភាព ដើម្បីធ្វើ ការក្នុងវិស័យព័ត៌មានវិទ្យា និងផ្តល់នូវទេពកោសល្យ និង  ថាមពល  ដែលអាចអោយពួកគេ និង គ្រួសាររបស់ពួកគេចាកចេញពីភាពក្រីក្រ ព្រម ទាំងបាន  ចូល   រួមចំនែក ក្នុងការអភិវឌ្ឍ សង្គម និងសេដ្ធកិច្ចប្រទេស។

នៅឆ្នាំ  ២០១៥  ប៉ាសឺរែលនុយមេរិច នឹងធ្វើការប្រារព្ធខួបគំរប់១០ឆ្នាំ។ ១០ឆ្នាំ  នៃភាពជោគជ័យ របស់ ពួកយើង គឺសូមអរគុណដល់មិត្តភក្តិ និងដៃគូសហការរបស់ពួកយើង។ តាំងពីឆ្នាំ ២០០៥ មក មានសិស្សក្រីក្រចំនួន ១៥០០នាក់ហើយ ដែល    បានឆ្លងកាត់កម្មវិធីបណ្តុះ បណ្តាល របស់ ពួកយើង ព្រមទាំងអាចរស់នៅក្នុងជីវិតដែលពួកគេបានជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ:

www.pnccareerforum.org

www.passerellesnumeriques.org


ប្រភព​ ៖ PN


Tags: National news local news social news Cambodia Khmer Asia Phnom Penh PNC Career Forum