បាត់ដំបងៈ បុរស់ម្នាក់បានខ្ចី ម៉ូតូមិត្តភក្តិជិះរួចយកបញ្ចាំ លេងល្បែង ចាញ់អស់ ត្រូវម្ចាស់ប្តឹង
នគរបាលឲ្យចាប់ខ្លួន កាលពីវេលាម៉ោង១៤និង៥០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅ
ចំណុចផ្ទះជួល ក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ឯបុរស់ម្នាក់ទៀត
ខ្ចីម៉ូតូគេមិនឲ្យលួចយកម៉ូតូគេ ជិះមិនបានប្រាប់ ត្រូវម្ចាស់ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាល
ពីវេលា ម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៣ នៅចំណុចចុងស្ពានថ្មចាស់ ក្នុង
ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ទោ មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹង
ថា ក្រោយពី បានទទួល ដំណឹងថា មានករណីលួចម៉ូតូនៅ២កន្លែង ផ្សេងគ្នាភ្លាម លោកបាន
ចាត់កម្លាំង ឲ្យចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់៖លើកទី១ កាលពីវេលា
ម៉ោង១៤និង៥០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិអូរខ្ជាយសង្កាត់
ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង មុន្នី ហៅ
សោម មួយហៀង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ដែលបានខ្ចីម៉ូតូ
១គ្រឿងម៉ាកវ៉េវ សេ១២៥ ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ កណ្តាល 1S 2860 ពីមិត្ត
ភក្តិ ឈ្មោះឈៀង លីហៀង ភេទប្រុស អាយុ២១ឆ្នាំ ដោយកុហក់ថា យកទៅទារលុយគេ
នៅស្រុកសំពៅលូន តាំងពីថ្ងៃទី២៧ ខែតុលាមក រួចបាននិយាយម្ចាស់ម៉ូតូថា ម៉ូតូដែលខ្លួន
ខ្ចីនេះ ត្រូវចោរប្លន់នៅម្តុំស្រែ១០០បាត់ ទៅហើយ តែដោយម្ចាស់មិន ទុកចិត្តក៏ បានប្តឹងនគរ
បាលឲ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីបានទទួលពាក្យ បណ្តឹងហើយ កម្លាំងជំនាញបានស្រាវ
ជ្រាវ ចាប់ ខ្លួនជនសង្ស័យបានទើបដឹងថា ជនសង្ស័យបានយក ទៅបញ្ចាំឲ្យឈ្មោះ វិត
នៅវង់អាប៉ោង នៅចំណុចគុម្ពចេក ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរបានចំនួន
២.៥០០.០០០រៀល ពេលបានលុយហើយ យកមកស៊ីផឹកជាមួយ ស្រីស្នេហ៍ និងលេង
ល្បែងចាញ់អស់តែម្តង។
លើកទី២ កម្លាំងយើងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ សុច សុថុល ភេទប្រុស អាយុ៣២
ឆ្នាំ រស់នៅភូមិនាង លេមឃុំស្តៅ ស្រុករតនៈមណ្ឌល ឃាត់ខ្លួនបានកាលពីវេលា ម៉ោង១៥
និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចចុងស្ពានថ្មចាស់ ក្នុងភូមិឡឥដ្ឋ
សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ
១២៥ស៊ើរីឆ្នាំ២០០៨ ពាក់ស្លាលេខ បាត់ដំបង 1D-5362 របស់ជនរងគ្រោះឈ្មោះ ឌុល
ចាន់ឌី ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអណ្តើកហែបឃុំស្តៅស្រុករតនៈមណ្ឌល កាល
ពីវេលាម៉ោង១២ថ្ងៃទី៣០ខែតុលា ពីចំណុចភូមិអូរបារាំងឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល
ដោយមិនបានប្រាប់ម្ចាស់ទេ ហើយជិះសំដៅមកបាត់ ដំបងបាត់ ។ ក្រោយមកម្ចាស់បាន
ប្តឹងសមត្ថកិច្ច រហូតឈានដល់ធ្វើការឃាត់ខ្លួន នាំយកមកការិយាល័យ ជំនាញ ដើម្បី
សាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគ្រាន់តែធ្លាប់ស្គាល់ម្ចាស់ មកធ្វើស្រែ
នៅភូមិជិតគ្នា ហើយខ្ចីម៉ូតូ គេ ជិះគេមិនឲ្យក៏លួចយកម៉ូតូហើយជិះសំដៅមកបាត់ដំបង
តែម្តង លុះដល់ពេលល្ងាចក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីការិយាល័យជំនាញ កសាងសំណុំរឿង
បញ្ជូនខ្លួន ទៅតុលាការ ខេត្តនៅរសៀលថ្ងៃទី៣១ ខែតុលានេះ ដើម្បីចាត់ការបន្តតាម
ច្បាប់។ ចំណែកម៉ូតូដែលរឹបអូសបានទាំង២កន្លែង សមត្ថកិច្ចបានប្រគល់ឲ្យទៅ ជនរង
គ្រោះវិញរួចរាល់ហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល