ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញបំរាមមិនឲ្យចាក់ ផ្សាយនូវបទចម្រៀងមួយ ចំនួនរបស់ផលិតកម្មថោន សម្រាប់ស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែរ ដែលហាក់បង្កប់នូវខ្លឹមសារមិនសមរម្យ អាចជះឥទ្ធិ ពលអាក្រក់ ដល់វប្បធម៌ ដ៏ផូរផង់របស់ខ្មែរ បានធ្វើឲ្យអ្នកនិយមលេង និង ប្រើប្រាស់បណ្តាញសង្គមយក្សហ្វេសប៊ុក គាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការនេះ។
ក្រៅពីគាំទ្រចំណាត់ការ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រុមអ្នកលេងបណ្តាញសង្គម ដ៏ពេញនិយម មួយនេះ នូវបាន បញ្ចេញមតិយោបល់ ប្រតិកម្មធ្ងន់ៗ និងយ៉ាងចាស់ដៃ ចំពោះផលិតកម្ម និងអ្នកនិពន្ធ នៅក្នុងផលិតកម្ម ថោន រហូតអ្នកខ្លះចង់ឲ្យបិទផលិតកម្ម នេះទៀតផង។
ខាងក្រោមនេះ គឺជាមតិយោបល់របស់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានចូលមកបញ្ចេញយោបល់នៅ លើទំព័រ ហ្វេសប៊ុក របស់គេហទំព័រ ដើមអម្ពិល ៖